(ភ្នំពេញ)៖ ស្ត្រីម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីគេបញ្ជូនមកមន្ទីរពេទ្យជប៉ុន កាលពវេលាម៉ោង១០ព្រឹកទី២៨ ខែមីនា ឆ្នាំ២០១៨ ។
សាច់ញាតិស្ត្រីរងគ្រោះបានប្រាប់ថា «គាត់មានអាការៈធ្ងន់ធ្ងរទៅហើយ ពេលសម្រាលកូនទី២ នៅមន្ទីរពេទ្យសម្ភពសោភា»។ ហើយដើម្បីផុតពីការទទួលខុសត្រូវ មន្ត្រីមន្ទីរពេទ្យសម្ភពសោភាបានបញ្ជូនស្ត្រីរូបនេះ ទៅកាន់មន្ទីរពេទ្យជប៉ុន តែជាអកុសលស្ត្រីរូបនេះ បានបានបាត់បង់ជីវិតទៅហើយ។ ដោយឡែកខាងមន្ទីរពេទ្យសម្ភពសោភា មិនបានទទួលខុសត្រូវទេ លើរឿងនេះចំពោះក្រុមគ្រួសារនៃសពដោយបានអះអាងថា ក្រុមគណៈគ្រប់គ្រងមន្ទីរពេទ្យសម្ភពសោភា កំពុងចរចាអំពីសំណងជូនក្រុមគ្រួសារ នៃសពដើម្បីបញ្ចប់រឿង។
មជ្ឈដ្ឋានមួយចំនួន ចង់ឃើញក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចំពោះមន្ត្រីពេទ្យដែលខ្វះវិជ្ជាជីវៈ និងខ្វះភាពទទួលខុស។ សាច់ញាតិសព្វស្ត្រីរងគ្រោះបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះ អ៊ុ ចន្ទ្រា អាយុ២៩ឆ្នាំ មានស្រុកកំណើតភូមិរកា២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានចូលមកសម្រាលកូនទី២ នៅមន្ទីរពេទ្យសម្ពពសោភា កាលពីថ្ងៃទី២៨ ខែមីនា។
សាច់ញាតិបន្តថា ពេលសម្រាលនេះ គឺមានការវះកាត់បណ្តាលឱ្យហូរឈាមយ៉ាងខ្លាំង មិនអាចឃាត់ឈាមបាន ហើយខាងមន្ទីរពេទ្យសម្ពពសោភា អះអាងថា បណ្តាលមកពីឈាមរាវ និងស្បូនខ្សោយ។ ដូច្នេះតម្រូវឱ្យមានការវះកាត់ស្បូនម្តងទៀត។ ក្រោយពេលវះកាត់ស្បូនរួចហើយ ស្រ្តីរងគ្រោះកាន់តែមានអាការៈខ្សោយទៅៗ ទើបខាងពេទ្យសម្ពពសោភា បានបញ្ជូនស្ត្រីរងគ្រោះទៅមន្ទីរពេទ្យជប៉ុននៅម៉ោង៥ទៀបភ្លឺថ្ងៃទី២៩ ខែមីនា ជាបន្ទាន់។
ហើយគាត់បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនមកមន្ទីរពេទ្យជប៉ុនរហូតមកដល់ម៉ោង១០ព្រឹកថ្ងៃដដែល។ តែយ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបំភ្លឺពីខាងមន្ទីរពេទ្យ ឯកជននេះបានទេ៕