(ប៉ៃលិន)៖ លោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ស្នងការនគរបាលខេត្ត នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ បានជំរុញដាស់តឿន ឲ្យមន្ត្រីនគរបាលក្រោមឱវាទ ត្រូវយកតួនាទីទៅបម្រើ ប្រជាពលរដ្ឋ បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ឲ្យអស់ពីកម្លាំងចិត្ត បន្ទាប់ពីសង្កេត ឃើញការគ្រប់គ្រង របស់សមត្ថកិច្ចតាមមូលដ្ឋាន នៅមានកម្រិតនៅឡើយ។
ការជំរុញដាស់តឿនយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកស្នងការខេត្តប៉ៃលិន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០១៧ និងផ្សព្វផ្សាយ ទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានថ្លែងដោយសង្កត់ធ្ងន់ថា «ក្នុងនាមយើង ជាមន្ត្រីនគរបាល គឺត្រួវយកតួនាទី ដែលមាន ទៅបម្រើពលរដ្ឋ បម្រើជាតិ សាសនា ព្រះមហាក្សត្រ ពិសេសរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់»។
លោកឧត្តមសេនីយ៍ទោ ក៏បានជំរុញឲ្យមន្រ្តីគ្រប់ជាន់ថ្នាក់ ក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងអនុវត្ត គោលនយោបាយ និងការណែនាំ ដើម្បីបំពេញតួនាទី ជាអ្នកបំរើប្រជាពលរដ្ឋ ឆ្លើយតបទៅនិងតម្រូវការចាំបាច់ ដែលប្រជាពលរដ្ឋសំណូមពរ។
លោកស្នងការ ក៏បានស្នើឲ្យមន្រ្តីមូលដ្ឋាន ត្រូវពិនិត្យនូវរាល់កិច្ចការងារ ចាំបាច់ប្រចាំថ្ងៃ តម្រូវការ របស់ប្រជាពលរដ្ឋ ការងារសណ្តាប់ធ្នាប់ បញ្ហាសន្តិសុខ សុវត្ថិភាព និងបញ្ហាប្រឈមនានា ក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានគ្រប់ជ្រុងជ្រោយ។
លោកថា អ្វីដែល ត្រូវដោះស្រាយចំពោះមុខ ត្រូវដោះស្រាយ ប៉ុន្តែអ្វីដែលដោះស្រាយមិនបាន សុំរាយការណ៍មកស្នងការដ្ឋាននគរបាលខេត្ត ឬទៅអគ្គស្នងការ ដើម្បីពិនិត្យលទ្ធភាព ដោះស្រាយជូន កុំឲ្យមានការថ្នាក់ថ្នាំងចិត្តពីប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះដែរ លោកក៏ស្នើឲ្យមន្រ្តីនគរបាលទាំងអស់ ត្រូវគោរពបទវិន័យ និងបទបញ្ជាស្ថាប័នរបស់ខ្លួន ឲ្យបានខ្ជាប់ខ្ជួន មានសាមគ្គីភាពផ្ទៃក្នុង គោរពពេលវេលា ឲ្យបានល្អ សមជាមន្រ្តីនគរបាលជាតិ៕ស្នងការខេត្តប៉ៃលិន ជំរុញដាស់តឿនឲ្យមន្ត្រីនគរបាលក្រោមឱវាទ ត្រូវយកតួនាទីទៅបម្រើ ប្រជាពលរដ្ឋ បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ឲ្យអស់ពីកម្លាំងចិត្ត
(ប៉ៃលិន)៖ លោកឧត្តមសេនីយ៍ទោ ជា ចាន់ឌិន ស្នងការនគរបាលខេត្ត នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ បានជំរុញដាស់តឿន ឲ្យមន្ត្រីនគរបាលក្រោមឱវាទ ត្រូវយកតួនាទីទៅបម្រើ ប្រជាពលរដ្ឋ បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ឲ្យអស់ពីកម្លាំងចិត្ត បន្ទាប់ពីសង្កេត ឃើញការគ្រប់គ្រង របស់សមត្ថកិច្ចតាមមូលដ្ឋាន នៅមានកម្រិតនៅឡើយ។
ការជំរុញដាស់តឿនយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកស្នងការខេត្តប៉ៃលិន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០១៧ និងផ្សព្វផ្សាយ ទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានថ្លែងដោយសង្កត់ធ្ងន់ថា «ក្នុងនាមយើង ជាមន្ត្រីនគរបាល គឺត្រួវយកតួនាទី ដែលមាន ទៅបម្រើពលរដ្ឋ បម្រើជាតិ សាសនា ព្រះមហាក្សត្រ ពិសេសរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់»។
លោកឧត្តមសេនីយ៍ទោ ក៏បានជំរុញឲ្យមន្រ្តីគ្រប់ជាន់ថ្នាក់ ក្រោមឱវាទ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងអនុវត្ត គោលនយោបាយ និងការណែនាំ ដើម្បីបំពេញតួនាទី ជាអ្នកបំរើប្រជាពលរដ្ឋ ឆ្លើយតបទៅនិងតម្រូវការចាំបាច់ ដែលប្រជាពលរដ្ឋសំណូមពរ។
លោកស្នងការ ក៏បានស្នើឲ្យមន្រ្តីមូលដ្ឋាន ត្រូវពិនិត្យនូវរាល់កិច្ចការងារ ចាំបាច់ប្រចាំថ្ងៃ តម្រូវការ របស់ប្រជាពលរដ្ឋ ការងារសណ្តាប់ធ្នាប់ បញ្ហាសន្តិសុខ សុវត្ថិភាព និងបញ្ហាប្រឈមនានា ក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានគ្រប់ជ្រុងជ្រោយ។
លោកថា អ្វីដែល ត្រូវដោះស្រាយចំពោះមុខ ត្រូវដោះស្រាយ ប៉ុន្តែអ្វីដែលដោះស្រាយមិនបាន សុំរាយការណ៍មកស្នងការដ្ឋាននគរបាលខេត្ត ឬទៅអគ្គស្នងការ ដើម្បីពិនិត្យលទ្ធភាព ដោះស្រាយជូន កុំឲ្យមានការថ្នាក់ថ្នាំងចិត្តពីប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះដែរ លោកក៏ស្នើឲ្យមន្រ្តីនគរបាលទាំងអស់ ត្រូវគោរពបទវិន័យ និងបទបញ្ជាស្ថាប័នរបស់ខ្លួន ឲ្យបានខ្ជាប់ខ្ជួន មានសាមគ្គីភាពផ្ទៃក្នុង គោរពពេលវេលា ឲ្យបានល្អ សមជាមន្រ្តីនគរបាលជាតិ៕