Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំកម្មវិធី អបអរសាទរទិវាជាតិ ទីក្រុងស្អាតលើកទី៦ ឆ្នាំ២០១៨ ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា»

29-03-2018 14:32

(ត្បូងឃ្មុំ)៖ រដ្ឋបាលក្រុងសួង នៅថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០១៨នេះ បានសហការជាមួយរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និង កងកម្លាំង ប្រដាប់អាវុធ ដែលដឹកនាំដោយ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធី អបអរសាទរទិវាជាតិ ទីក្រុងស្អាតលើកទី៦ ឆ្នាំ២០១៨ ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា»

កម្មវិធី អបអរសាទរទិវាជាតិ ទីក្រុងស្អាតលើកទី៦ ឆ្នាំ២០១៨ ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា» ខាងលើនេះ បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ។

ជាមួយនឹងកម្មវិធី អបអរសាទរទិវាជាតិ ទីក្រុងស្អាតលើកទី៦ ឆ្នាំ២០១៨ ក៏មានការអមដោយការដង្ហែក្បួន អបអរសាទរបេក្ខភាពក្រុងសួង ទទួលបានជ័យលាភីផ្ការំដួល ១ទង ក្នុងចលនាប្រលងប្រណាំង ទីក្រុងស្អាតថ្នាក់ជាតិ លើកទី២ ឆ្នាំ២០១៨-២០២១ផងដែរ។

លោក ហាក់ សុខមករា បានលើកឡើងថា ប្រជាពលរដ្ឋគ្រប់រូប គឺជាម្ចាស់នៃភាពស្អាត និងភាពបៃតង នៅក្នុងទីក្រុងរបស់ខ្លួន នោះគឺមានន័យថា អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ពាក់ព័ន្ធនានា ធ្វើការសម្អាតបរិស្ថាននោះ មិនគ្រប់គ្រាន់នោះទេ។ អភិបាលរងខេត្តត្បូងឃ្មុំរូបនេះ បានបញ្ជាក់ទៀតថា គឺមានតែបងប្អូនប្រជាពលរដ្ឋ ក្នុងទីក្រុង និងមូលដ្ឋានទាំងអស់ទេ ដែលបំផុសនូវការចេះស្រលាញ់បរិស្ថាន ពីបេះដូងរៀងៗ។

សូមជម្រាបផងដែរថា កម្មវិធី អបអរសាទរទិវាជាតិ ទីក្រុងស្អាតលើកទី៦ ឆ្នាំ២០១៨ ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា» ខាងលើនេះ បានប្រព្រឹត្ដិទៅដោយភាពរីករាយ ដែលមានអ្នកចូលរួមប្រមាណ ៤០០ នាក់៕