(ភ្នំពេញ)៖ លំហាត់សមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ដែលបានធ្វើរួមគ្នារយៈពេលប្រមាណជាកន្លះខែ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះហើយ ជាមួយនឹងការបង្ហាញប្រតិបត្តិការរជាច្រើន ដែលកងទ័ពទាំងពីរបានធ្វើសមយុទ្ធជាមួយគ្នាកន្លងមកនេះ។
ពិធីបិទលំហាត់សមយុទ្ធនាព្រឹកនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯក ចូវ សុងហឺរ (Zhou Songhe) មេបញ្ជាការរងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ជាមួយឯកអគ្គរដ្ឋទូតចិន ព្រមទាំង មានការអញ្ជើញចូលរួមពីមន្ត្រីរាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងការពារជាតិនៃប្រទេសទាំងពីរជាច្រើនរូបផងដែរ។
ទស្សនាកម្រងរូបភាពដ៏ចាប់អារម្មណ៍ នៃសមយុទ្ធនាគមាសឆ្នាំ២០១៨ របស់កងទ័ពកម្ពុជា-ចិន ដែលបានបិទបញ្ចប់ថ្ងៃនេះ ជាមួយការបង្ហាញប្រតិបត្តិការជាច្រើន ក្នុងការប្រឆាំងអំពើភេរវកម្ម៖