(ភ្នំពេញ)៖ ដើម្បីបង្កើនការប្រុងប្រយ័ត្ន ដល់ប្រជាពលរដ្ឋដែលទៅចូលរួមលេងកំសាន្ដ នាឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ក្នុងខេត្តសៀមរាបនោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបង្ហាញលេខទូរស័ព្ទពិសេស៦ខ្សែ ដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍មុខសញ្ញាផ្សេងៗ ដែលទាក់ទងនឹងករណីចោរលួច ឆក់ ដាក់ថ្នាំសណ្តំ ឬករណីផ្សេងៗទៀត ដែលអាចកើតមានឡើង។
ប្រជាពលរដ្ឋទាំងអស់អាចទំនាក់ទំនងទៅកាន់នគរបាលព្រហ្មទណ្ឌ តាមរយៈលេខទូរស័ព្ទចំនួន៧ខ្សែ រួមមាន៖ 117, 740, 741,742,743 និង744។
សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ក្នុងខេត្តសៀមរាប ប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ៕