(បាត់ដំបង)៖ ក្រុមហ៊ុនស្រាបៀរកម្ពុជាបានធ្វើអោយគូស្វាមីភរិយាថ្មីជាច្រើន មានភាពភ្ញាក់ផ្អើលចំពោះវត្តមានរបស់តារាចម្រៀង លោក អូន និងចំណងដៃអាពាហ៍ពិពាហ៍ក្នុងកម្មវិធីមង្គលការរបស់អតិថិជនស្រាបៀរកម្ពុជា មិនថានៅតាមបណ្ដាខេត្ត ឬរាជធានីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ដោយឡែក នៅចុងខែមីនានេះកូនកំលោះ កូនក្រមុំ និងភ្ញៀវកិត្តិយសជាច្រើនបានសំដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញរោងការព្រោះតែស្រាបៀរកម្ពុជារៀបចំកម្មវិធីមួយដែលធ្វើឲ្យពួកគាត់នឹកស្មានមិនដល់នៅភូមិបោះពោធ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
លោក ជិន សុទ្បា ដែលជាកូនកំលោះ បានរៀបរាប់ឲ្យដឹងថាលោកស្ទើរតែមិនជឿ សុខៗស្រាប់តែតារាចំរៀងលោកអូនឡើងមកច្រៀងលើឆាក បន្ទាប់មកក៏អញ្ជើញលោកព្រមទាំងកូនក្រមុំទ្បើងលើវេទិកា ហើយថែមទាំងប្រកាសថា លោក និងភរិយា ទទួលបានចំណងដៃចំនួន២លានរៀលពី ក្រុមហ៊ុនស្រាបៀរកម្ពុជាទៀត។ លោកបន្តថា មិនមែនតែលោកនោះទេ ដែលរំភើបគ្រាន់តែលោកអូនប្រកាសភ្លាមភ្ញៀវកិត្តិយសដែលចូលរួមក្នុងពីធីមង្គលការរបស់លោក ស្រែកហ៊ោពេញរោងតែម្ដង ពិតជាអស្ចារ្យណាស់។
គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាខាងលើជាគូស្វាមីភរិយាទី៩ហើយ ដែលក្រុមហ៊ុនស្រាបៀរកម្ពុជាបានរៀបចំកម្មវិធីភ្ញាក់ផ្អើលក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន។ កម្មវិធីភ្ញាក់ផ្អើលនេះនឹងបន្តដំនើរទៅកាន់គ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។
ដើម្បីទទួលបានកម្មវិធីនេះ គូស្វាមីភរិយាដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ គ្រាន់តែជាវស្រាបៀរកម្ពុជាមកប្រើប្រាស់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន ក្នុងអំឡុងពេលខែកុម្ភៈ ដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០១៨៕