(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា, លោក និល រដ្ឋា, លោក វៃ ជីវ័ន្ត, កញ្ញា កុសល ជីឡាង,លោក វង់ វុធ,លោក ពោជ លីគឹមហ៊ុន៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្លេងសន្ទនាសំងាត់លោក ជុន ច័ន្ទបុត្រ ជជែកគ្នាជាមួយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អំពីការប្រើកម្លាំងយោធាកងពលតូចលេខ៧០ ការពារសុវត្ថិភាពខ្លួន ព្រោះខ្លាចអាមេរិកតាមសម្លាប់ ត្រូវបានបន្តទម្លាយ
២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចជាមេដឹកនាំ ដែលប្រើការចរចាច្រើនជាងគេ លើពិភពលោក ដើម្បីនាំមកនូវការបង្រួបបង្រួម និងការផ្សះផ្សារជាតិ
៣៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាគ្មានវិបត្តិនយោបាយ ឬញាំញីដោយភ្លើងសង្គ្រាមទៀតនោះឡើយ
៤៖ ប្រមុខរាជរដ្ឋាភិបាល អំពាវនាវដល់ក្រុមហ៊ុនដឹកអ្នកដំណើរ កុំដំឡើងថ្លៃសំបុត្ររថយន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
៥៖ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យពលរដ្ឋជិះរថយន្តក្រុងសាធារណៈ ក្នុងរាជធានីភ្នំពេញ មិនគិតថ្លៃ រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
៦៖ សម្តេចតេជោ ហ៊ុន សែន៖ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-កម្មការិនីនៅកម្ពុជា នឹងកើនឡើងយ៉ាងតិច២៥០ដុល្លារក្នុង១ខែ នៅឆ្នាំ២០២៣
៧៖ លោក ហ៊ុយ វណ្ណៈ៖ យើងរួមគ្នាកម្ចាត់នូវព័ត៌មានសំរាម ព្រោះព័ត៌មាននេះបង្កគ្រោះថ្នាក់ខ្លាំងណាស់ ដល់សង្គមសព្វថ្ងៃ
៨៖ កម្ពុជា វៀតណាម និងកោះតៃវ៉ាន់ ជាប់ឈ្មោះក្នុងចំណោមប្រទេសទាំង១០លើលោក ដែលមានភាពស្និទ្ធស្នាលបំផុតសម្រាប់ជនបរទេស!
៩៖ សម្តេចក្រឡាហោម ស ខេង អំពាវនាវឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងបើកបរមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
១០៖ សម្តេច ទៀ បាញ់៖ អ្នកដែលរត់សម្ងំសុខតែរៀងខ្លួន ពេលស្រុកខ្មែរជួបកលិយុគ បែរជាមកតាំងខ្លួនថាជាអ្នកស្នេហាជាតិ និងចង់សង្គ្រោះជាតិ ក្នុងគ្រាមានសន្តិភាព
១១៖ កែម ឡី និងជុន ច័ន្ទបុត្រ៖ គណបក្សប្រឆាំងគឺជាគ្រោះថ្នាក់សម្រាប់ជាតិ
* ព័ត៌មានអន្តរជាតិ ( International News)
១៖ សភាមីយ៉ាន់ម៉ា បោះឆ្នោតគាំទ្រ លោក U Win Myint ឡើងកាន់តំណែងជាប្រធានាធិបតីថ្មី!
២៖ នាយកប្រតិបត្តិ Facebook យល់ព្រមផ្តល់ភស្តុតាង នៅចំពោះមុខសភាហើយ
៣៖ មន្ត្រីទូតរុស្ស៊ីព្រមាន៖ «ពិភពលោកនឹងធ្លាក់ចូលសង្គ្រាមត្រជាក់ជាថ្មី បើសិនជាលោកខាងលិច នៅតែប្រឆាំងទីក្រុងម៉ូស្គូ»
៤៖ យន្តហោះផលិតដោយចិន C919 បញ្ចប់ការធ្វើតេស្តមួយគ្រឿងទៀត ខណៈមានការបញ្ជាទិញជាង ៨០០គ្រឿង មកហើយ!
៥៖ ផ្ទុះពាក្យរិះគន់ធ្ងន់ៗ និងព្រមានអធិការបតីអាល្លឺម៉ង់ ជុំវិញរឿងបណ្តេញមន្ត្រីទូតរុស្ស៊ី ទាំងគ្មានភស្តុតាងច្បាស់លាស់អ្វីសោះ
៦៖ ព័ត៌មានលម្អិត៖ តើអ្វីខ្លះដែលស្ថិតនៅពីក្រោយទស្សនកិច្ច លោក គីម ជុងអ៊ុន យ៉ាងសម្ងាត់បំផុតនៅមហាយក្សចិន? ៕