(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ប្រតិភូរបស់រដ្ឋបាលខណ្ឌដង្កោ ដឹកនាំដោយលោក នុត ពុធដារ៉ា ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ និងប្រតិភូសាលាខណ្ឌសែនសុខដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅចែកជូនដល់កងទ័ព នៅវរសេនាតូចលេខ៣៩៤ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះលោក នុត ពុធដារ៉ា បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកងទ័ពទាំងអស់ និងបានលើកឡើងអំពីការយកចិត្តទុកដាក់ របស់សម្តេចទាំងទ្វេរចំពោះបងប្អូនទាំងអស់។
លោកបានលើកឡើងអំពីការផ្សាភ្ជាប់គ្នា រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដែលជានិច្ចកាលមិនអាចកាត់ផ្តាច់ពីគ្នាបាន។ លោកអភិបាលខណ្ឌ បានកោតសរសើរនូវ វីរៈភាពអង់អាចក្លាហានបងប្អូនកងទ័ព លះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីជាតិ និងបូរណភាពទឹកដី។
ជាមួយគ្នានេះ គណៈប្រតិភូ បានផ្តាំផ្ញើដល់កងទ័ពទាំងអស់ឲ្យយកចិត្តទុកដាក់ ថែរក្សាសុខភាព តាមរយៈអនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត ព្រមទាំងបន្តខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ក្នុងអង្គភាព ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងអង្គភាព។
លោកវរសេនីយ៍ឯក យឿង សែ មេបញ្ជាការវរៈសេនាតូច៣៩៤ រួមជាមួយនាយទាហាន ពលទាហានទាំង បានប្តេជ្ញាចិត្តការពាររដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងប្តេជ្ញាស្មោះត្រង់ និងការពារសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាដរាប។
គណៈប្រតិភូ បានឧបត្ថម្ភដល់កងវរៈសេនាតូច៣៩៤ សរុបជាថវិកាចំនួន៤៤.៩០០.០០០រៀល រួមមាន៖
*មី១០០កេស
*ទឹកក្រូច៥០កេស
*ត្រីខ២កេសធំ
*សាច់ក្រក១០០គីឡូក្រាម
*គ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ
*ប្រេងម៉ាស៊ូត១០០លីត្រ។
ថវិកាដែលបានយកទៅឧបត្ថម្ភជូនដល់វរៈសេនាតូចលេខ៣៩៤ និងនាយទាហាន ពលទាហាន ក្នុងឱកាសនោះរួមមាន៖
*មេបញ្ជាការរងកងពលលេខ៩ ថវិកា១លាន៦សែនរៀល
*ប្រធានវរៈ៣៩៤ ថវិកា១លាន៦សែនរៀល
*អនុប្រធានវរៈ០៦នាក់ ក្នុងម្នាក់ ៤០ម៉ឺនរៀល
*ជំនួយការវរៈ ០៨នាក់ ក្នុងម្នាក់ ២៥ម៉ឺនរៀល
*មេបញ្ជាការកងអនុសេនាធំ ០៤នាក់ ក្នុងម្នាក់ ២៥ម៉ឺនរៀល
*មេបញ្ជាការរងកងអនុសេនាធំ ១២នាក់ ក្នុងម្នាក់ ២០ម៉ឺនរៀខែមីនា
*មេបញ្ជាការកងអនុសេនាតូច ១៤នាក់ ក្នុងម្នាក់ ២០ម៉ឺនរៀល
*មេបញ្ជាការរងកងអនុសេនាតូច ១៦នាក់ ក្នុងម្នាក់ ១៥ម៉ឺនរៀល
*ពលទាហាន ៧៦នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល
*មេឃុំ១០ម៉ឺនរៀល
*មេភូមិ០២ភូមិ ក្នុងម្នាក់ ៥ម៉ឺនរៀល
*គ្រួសារពលី ០៤គ្រួសារ ក្នុងមួយគ្រួសារ ១០ម៉ឺនរៀល
*សោធននិវត្តន៍ ០៦នាក់ ក្នុងម្នាក់១០ម៉ឺនរៀល
ចុងភៅ ២០ម៉ឺនរៀល។
ក្នុងឱកាសនោះគណៈប្រតិភូ ក៏បានឧបត្ថម្ភដល់វរៈសេនាតូច៣៩៤ កូនស្វាយចន្ទីចំនួន ៣០០០ដើម ដើម្បីបង្កបង្កើនផលជូនអង្គភាព។ គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំគឺសាលាខណ្ឌទាំងពីរ ដែលជាខណ្ឌសម្ព័ន្ធភាព របស់វរៈសេនាតូចលេខ ៣៩៤ តែងតែមកសំណេះសំណាល និងនាំយកនូវសម្ភារ និងថវិកាមកផ្តល់ជូនដល់កងទ័ព ហើយដោះ ស្រាយនូវបញ្ហាប្រឈមនានាដែលជា សំណូមពររបស់វរៈសេនាតូចអន្តរាគមន៍លេខ ៣៩៤ផងដែរ៕