(ភ្នំពេញ)៖ បងប្អូនស្ដ្រីក្នុងវិស័យការងារកិច្ចការនារី ពិតជាបានចូលរួមចំណែកដ៏សំខាន់ លើការងារអភិវឌ្ឍន៍កំណើន សេដ្ឋកិច្ចសង្គម និងការងារអភិវឌ្ឍន៍សមត្ថភាពស្ដ្រី បានយ៉ាងល្អប្រសើរ ថ្វីត្បិតតែវិស័យកិច្ចការនារី មានការរីកចម្រើនក្តី ក៏ប៉ុន្តែស្ត្រីជាថ្នាក់ដឹនាំនៅតែជួបបញ្ហាប្រឈមនៅឡើយ ដូចជា ការមាក់ងាយពីបុរសពីអ្នកមានអំណាចតាមការបោកបញ្ឆោត, ការរើសអើង, ភាពក្រីក្រ និងសុខភាពទន់ខ្សោយជាដើម។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពនៅរសៀលថ្ងៃពុធ១២កើត ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ក្នុងឱកាស ដែលលោកស្រី អញ្ជើញជាអធិបតីភាព ពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ក្រសួងកិច្ចការនារី ឆ្នាំ២០១៧-២០១៨ នៅសណ្ឋាគារភ្នំពេញ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា បច្ចុប្បន្នការងារស្រ្ដី ក្នុងវិស័យនយោបាយ និងកិច្ចការងារពាណិជ្ជកម្ម គឺបានតួនាទីដ៏សំខាន់ណាស់ ព្រោះនារី បានបំពេញ និងបញ្រ្ជាប់ ទៅដល់ស្រ្ដីបង្កើនសមត្ថភាព ដែលកំពុងបម្រើការងារ ក្នុងវិស័យពាណិជ្ជកម្ម ពិសេសនៅមូលដ្ឋាន ដោយភ្ជាប់នូវខ្លឹមសារ គ្រោះថ្នាក់អំពីការរំលោភបំពានផ្លូវភេទ, អំពើហិង្សាលើស្ត្រីការជួញដូរផ្លូវភេទ, ការបោកបញ្ឆោត, ការរើសអើង, ភាពក្រីក្រ និងសុខភាពទាំងអស់នេះ គឺដោយសារមូលហេតុ មួយចំនួនដូចជា៖ កង្វះការយល់ដឹងពីតម្លៃរបស់ស្ត្រី និងការរើសអើងរបស់មនុស្សខ្លះក្នុងសង្គម។ ព្រោះថា ស្ដ្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ តម្លៃរបស់ស្រ្តីខ្មែរ ក្នុងគ្រួសារក្នុងសង្គម និងប្រទេសជាតិ ដែលតម្រូវឲ្យ យើងរួមគ្នាប្រឹងប្រែងចាត់វិធានការរកដំណោះស្រាយ ឲ្យបានទាន់ពេលវេលាតាមគ្រប់រូបភាព។
លោក ស្រី ម៉ែន សំអន បានបញ្ជាក់ថា «ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដោយមានការដឹកនាំប្រកប ដោយទស្សនវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កម្ពុជាសម្រេចបាននូវវឌ្ឍនភាព និងជោគជ័យគួរ ជាទីមោទនៈ។ កម្ពុជាអាចរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាមធ្យម ៧% ក្នុងមួយឆ្នាំ ក្នុងរយៈ ពេលជាង២០ឆ្នាំ ជាប់ៗគ្នា ចំណែកអត្រាភាពក្រីក្រត្រូវបានកាត់បន្ថយ ប្រហែល១ភាគរយ ក្នុង១ឆ្នាំ។ កម្ពុជារក្សាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាព នយោបាយ រឹងមាំ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ»។
លោកស្រីម៉ែន សំអន បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំនេះបានមកពីការរីកចម្រើន នៃវិស័យ, ឧស្សាហកម្ម, កម្មន្តសាល, កសិកម្ម, សំណង់ និងសេវាកម្មដែលក្នុងនោះ មានស្ត្រីចូលរួមក្នុងកម្លាំងពលកម្មចំនួនជាង៧០ភាគរយ។ ជាលទ្ធផល កម្ពុជាសម្រេចបាននូវវឌ្ឍនភាព ដ៏ល្អប្រសើរក្នុងការកាត់បន្ថយភាពក្រីក្រ និងប្រែក្លាយពីប្រទេសមានចំណូលទាបទៅជាប្រទេស មានចំណូលមធ្យម កម្រិតទាប និងឈានទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ហើយ។
ការអនុវត្តដោយជោគជ័យនូវគោលនយោបាយយុទ្ធសាស្ត្រ កម្មវិធីនិងផែនការសកម្មភាពជាច្រើន សំដៅលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពអង់ឤចដល់ស្ត្រី។ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ បាលបានបង្ហាញឱ្យឃើញថា កម្ពុជាមានវឌ្ឍនភាពក្នុងការកាត់បន្ថយគំលាត យេនឌ័រ ដែលបានបញ្ជាក់ ក្នុងរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោក ពីចំណាត់ថ្នាក់ លេខ១១២នៅឆ្នាំ ២០១៦ មកត្រឹមចំណាត់ថ្នាក់លេខ៩៩ ក្នុងចំណោម១៤៤ ប្រទេសនៅឆ្នាំ២០១៧។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា ក្រសួងកិច្ចការនារី និងស្ថាប័នពាក់បានខិតខំធ្វកើការងារជាច្រើន លើវិស័យលើកកម្ពស់ស្ដ្រី ក្នុងវិស័យនយោបាយ សេដ្ឋកិច្ចសង្គម។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃកម្ពុជា កំពុងដាក់ចេញនូវវិធានការ ជាក់លាក់មួយចំនួន ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ដូចជា ការតែងតាំងក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដោយមានការដឹកនាំប្រកប ដោយទស្សនវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កម្ពុជាសម្រេចបាននូវវឌ្ឍនភាព និងជោគជ័យគួរ ជាទីមោទនៈ។
លោកស្រីបញ្ជាក់ថា «កម្ពុជាអាចរក្សាបាន កំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាមធ្យម៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងម្ភៃឆ្នាំ ជាប់ៗគ្នា ចំណែកអត្រាភាពក្រីក្រត្រូវបានកាត់បន្ថយ ប្រហែល១ភាគរយ ក្នុង ១ឆ្នាំ។ កម្ពុជារក្សាបាននូវសុខសន្តិភាពពេញលេញស្ថិរភាព នយោបាយរឹងមាំ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ។ ប្រជាពលរដ្ឋ មានជីវភាពរស់នៅកាន់តែល្អប្រសើរ ។ កំណើនសេដ្ឋកិច្ចដ៏រឹងមាំនេះបានមកពីការរីកចម្រើន នៃវិស័យឧស្សាហកម្ម កម្មន្តសាលកសិកម្ម សំណង់ និងសេវាកម្ម ដែលក្នុងនោះមានស្រីចូល រួមក្នុងកម្លាំងពលកម្ម ចំនួនជាង៧០ភាគរយ។ ជាលទ្ធផល កម្ពុជាសម្រេចបាននូវវឌ្ឍនភាព ដ៏ល្អប្រសើរក្នុងការកាត់បន្ថយ ភាពក្រីក្រ និងប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យម កម្រិតទាប និងឈានទៅជាប្រទេស មាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយ និងត្រៀម ក្លាយជាប្រទេសមានការអភិវឌ្ឍខ្ពស់ នៅឆ្នាំ២០៥០»។
លោកស្រី អ៊ឹង កន្ថផាវី បានបន្ដថា៖ រាជរដ្ឋាភិបាល បានអនុវត្តដោយជោគជ័យនូវគោលនយោបាយយុទ្ធសាស្ត្រកម្មវិធី និងផែនការសកម្មភាពជាច្រើន សំដៅលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ ភាពអង់ ឤចដល់ស្ត្រី។ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បានបង្ហាញ ឱ្យឃើញថា កម្ពុជាមានវឌ្ឍនភាព ក្នុងការកាត់បន្ថយគំលាតយេនឌ័រ ដែលបាន បញ្ជាក់ក្នុងរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោក ពី ចំណាត់ថ្នាក់លេខ១១២ នៅឆ្នាំ២០១៦ មកត្រឹមចំណាត់ថ្នាក់លេខ៩៩ក្នុងចំណោម១៤៤ ប្រទេសនៅឆ្នាំ២០១៧។
ជាអភិបាលរងរាជធានី, ខេត្ដ, ក្រុង, ស្រុក, ខណ្ឌ ការតែងតាំង ឲ្យមានស្រ្ដីជាថ្នាក់ដឹកនាំ ក្នុងកងកម្លាំងប្រដាប់អាវុធគ្រប់កម្រិត ការតែងតាំង និងបង្កើនឲ្យមានស្ដ្រីជថ្នាក់ដឹកនាំ ក្នុងសេចក្ដីសម្រេច នៅតាមក្រសួង ស្ថាប័ន និងអង្គភាពនានា និងសេចក្ដីណែនាំក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង្គអាចដល់ស្ដ្រី គ្រប់ក្រសួងស្ថាប័ន ត្រូវបង្កលក្ខណៈ ជ្រើសរើសប្រឡងមន្ដ្រីរាជការ ឲ្យចូលបម្រើការងារ ត្រូវមានស្រ្ដីឲ្យបាន២០ ទៅ៥០ ភាគរយ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល បានពន្យាអាយុមន្រ្ដី ដែលជាស្រ្ដីឲ្យចូលនិវត្ដន៍ដល់អាយុ៦០ឆ្នាំផងដែរ៕