(ភ្នំពេញ)៖ បន្ទាប់ពីព័ត៌មានបែកធ្លាយជាច្រើនកន្លងមក ទីបំផុតក្រុមហ៊ុន OPPO បានប្រកាសចេញស្មាតហ្វូនស៊េរីថ្មី កាលពីថ្ងៃទី២៦ មីនាថ្មីៗនេះ នៅទីក្រុងបុំបៃ ប្រទេសឥណ្ឌា។ OPPO F7 គឺជាស្មាតហ្វូនស៊េរីចុងក្រោយដែលមានរូបរាង និងលក្ខណៈពិសេសៗថ្មីជាច្រើនជាពិសេស ទូរស័ព្ទស៊េរីថ្មីនេះ បានរក្សានូវកិត្តិនាមរបស់ក្រុមហ៊ុនជា «អ្នកឯកទេសស៊ែលហ្វីឈានមុនគេ»។ ការរចនាស្រស់ស្អាតប្រកបដោយភាពឥតខ្ចោះ និងបច្ចេកវិទ្យាឈានមុខគេរបស់ F7 បានធ្វើឲ្យទូរស័ព្ទស៊េរីថ្មីនេះ ទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងអ្នកប្រើប្រាស់ទូទៅ។
OPPO F7 ត្រូវបានអភិវឌ្ឍលើបីចំណុចទាំងផ្នែកខាងក្នុង និងខាងក្រៅសម្រាប់ OPPO ត្រកូល F នោះគឺរូបរាងកាន់តែស្អាតជាមួយអេក្រង់ដ៏ធំ (Notch Screen) កាមេរ៉ាទំនើប និងប្រព័ន្ធប្រតិបត្តិការកាន់តែងាយស្រួល។ ជំនួយការផ្នែកសិល្បៈផ្ទាល់ខ្លួនដ៏អស្ចារ្យ OPPO F7 ត្រូវបានបំពាក់ដោយកាមេរ៉ាមុខទំហំ២៥ មេហ្គាភិចសែល ដែលជាកាមេរ៉ាស៊ែលហ្វី ដំបូងបង្អស់មានទំហំធំជាងគេសម្រាប់ការថតស៊ែលហ្វីស្អាត បែបធម្មជាតិនៅពេលថ្ងៃ និងស៊ែលហ្វីច្បាស់ល្អទោះនៅពេលយប់ក៏ដោយ។ ពិសេសទៅទៀតក៏នៅមានមុខងារ Vivid Mode ដែលផ្តល់នៅកម្រិត ពណ៌ពេញលេញស្រស់ស្អាត បូករួមទាំងរូបAR Sticker ស្អាតៗថែមទៀតផង។ មិនតែប៉ុណ្ណោះ កាមេរ៉ាមុខរបស់ F7 ក៏មានបំពាក់នូវបច្ចេកវិទ្យា AI beauty 2.0 ថ្មីដែលធ្វើឲ្យការថតស៊ែលហ្វីរបស់អ្នកកាន់តែអស្ចារ្យ។
ជាមួយដំណោះស្រាយនៃភាពស្អាតជាង ៩លាន និងបច្ចេកវិទ្យានៃការចំណាំចំនួន ២៩៦ចំណុចដែលអាចឲ្យរូបភាពរបស់អ្នកបង្ហាញភាពស្អាតបែប ធម្មជាតិ។ អេក្រង់ដ៏ធំទូរស័ព្ទស៊េរីថ្មីនះ មានអេក្រង់ធំពេញទំហំ 6.23 និង19:9 ដែលជាស្មាតហ្វូនទីមួយដែលផ្តល់នូវភាពទាក់ទាញយ៉ាង ខ្លាំងសម្រាប់ការទស្សនា។ F7 ក៏មានបំពាក់ដោយបច្ចេកវិទ្យាស្គេនផ្ទៃមុខ រួមទាំងផ្ទៃរូបរាងដ៏ស្រស់ស្អាតផងដែរ ប្រៀបដូចជាផ្កាយរះក្នុងផ្ទៃមេឃងងឹត យ៉ាងដូច្នេះដែរ។ ជាមួយនឹងការរចនាអេក្រង់ស្រស់ស្អាត និងទំនើបស៊ីដាច់គេ F7 នឹងផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ក្នុងការទស្សនាដ៏អស្ចារ្យ ជាមួយនឹងទូរស័ព្ទស៊េរីថ្មីនេះ។
ភាពខ្លាំងទាំងក្នុង និងក្រៅជាងនេះទៅទៀត OPPO F7 ក៏បានបំពាក់មកជាមួយនឹងប្រព័ន្ធ (ColorOS 5.0 system) ជា system របស់ OPPO ចុងក្រោយដែលបាន Upgrade ដំណើរការដោយ Android 8.1ជំនាន់ចុងក្រោយដែលធ្វើអោយដំណើរការបានរលូនល្អ និងមានភាពវៃឆ្លាត ក្នុងការបែបចែក និងបង្ហាញព័ត៌មានលម្អិតនៃជើងហោះហើរ ការទិញទំនិញតាមអ៊ីនធើណែត តាមដានការបញ្ជាទិញជាដើម។
OPPO F7 ដែលបានសម្ពោធរូបរាងជាលើកដំបូងនៅប្រទេសឥណ្ឌាមានដូចជា៖ ពណ៌ក្រហម (Solar Red) ពណ៌ប្រាក់ (Moonlight Silver) និងតួខ្លួនជាប្រភេទ Glossy Design និងពណ៌ខ្មៅ (Diamond Black) តួខ្លួនជាប្រភេទ Glossy Design ព្រមទាំងមានក្រឡាដូចជាពេជ្រ ដែលជាចំនុចពិសេសទាក់ទាញសម្រាប់អ្នកប្រើប្រាស់ទូទៅជាពិសេស គឺយុវវ័យតែម្តង។ ចំពោះ OPPO F7 Rom 64GB តម្លៃ Rs. 21990 និង OPPO F7 Rom 128GB តម្លៃ Rs. 26990។ ពេលនេះ OPPO F7 ទើបតែសម្ពោធ និងមានលក់នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅក្នុងទីផ្សាប្រទេសឥណ្ឌា៕