(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ​ជូន​ដំណឹង​ដល់​អតិថិជនរបស់ខ្លួនដែលប្រើប្រាស់ សេវា​អេស៊ីលីដា​ទាន់​ចិត្ត «​សេវា​ធនាគារ​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក ដែល​អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ អេស៊ីលីដា គ្រប់​ប្រភេទ ២៤/៧» ត្រូវ​បាន​ធ្វើ​ទំនើប​កម្ម​ដោយ​រួម​បញ្ចូល សេវា​អេស៊ីលីដា​យូនីធី។

ដូច្នេះ​មានន័យថា សេវា​អេស៊ីលីដា ​យូនីធី នឹង​អស់​សុពលភាព​ប្រើ​ប្រាស់​ ចាប់ពី​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០១៨តទៅ ដែល​ត្រូវ​ជំនួស​ដោយសេវា​អេស៊ីលីដា​ទាន់​ចិត្ត។

អាស្រ័យ​ហេតុ​នេះ សូម​លោក​អ្នក​ទាញ​យក​កម្មវិធី អេស៊ីលីដា​ទាន់​ចិត្តតាម​រយៈ App Store (iOS/iPhone) ឬ Play Store (Android Phone) និង​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​បាន​ភ្លាមៗ។

ទាញយកកម្មវិធីអេស៊ីលីដាយូនីធីទាន់ចិត្តពី៖
App Store (iOS/iPhone): goo.gl/Kmhojx
Play Store (Android Phone): goo.gl/ATZcyb