(ភ្នំពេញ)៖ ក្រុមនិស្សិតដេប៉ាតឺម៉ង់វិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) (ឬសាលាតិចណូ) ចំនួន៩០នាក់ ត្រូវបានអនុញ្ញាតឲ្យ ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រកែច្នៃដែករបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ក្រោមកិច្ចសហការរវាងក្រុមហ៊ុន អាយ អេស អាយ ស្ទៀល និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ការអនុញ្ញាតឲ្យមានទស្សនកិច្ចសិក្សានេះ គឺដើម្បីផ្តល់ឱកាសដល់សិស្សនិស្សិតទាំងនោះអាចស្វែងយល់ដោយផ្ទាល់ពីស្ថានភាព និងបរិយាកាសការងារជាក់ស្តែងក្នុងក្រុមហ៊ុនក៏ដូចជាបទពិសោធន៍បន្ថែមលើចំណេះដឹង និងជំនាញរបស់ខ្លួនពីសាលា។
លោក កៅ ម៉េងឆួន នាយកផ្នែកប្រតិបត្តិនៃក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានថ្លែងថា «ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល តែងតែអនុញ្ញាត និង ធ្វើការស្វាគមន៍ចំពោះទស្សនកិច្ចសិក្សានានារបស់សិស្សនិស្សិតមកពីបណ្តាគ្រឹះស្ថានអប់រំផ្សេងៗ ក្នុងប្រទេសកម្ពុជា។ ជាពិសេសនោះ ក្រុមហ៊ុនក៏បើកឱកាសដល់សិស្សនិស្សិតធ្វើកម្មសិក្សា (internship) នៅក្រុមហ៊ុន ហើយក៏អាចក្លាយជាបុគ្គលិកពេញសិទ្ធិផងដែរ»។
នៅថ្ងៃនោះ ក៏មានការធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗ ពីអ្នកជំនាញរបស់ក្រុមហ៊ុនផងដែរដូចជា៖ ការគ្រប់គ្រងធនធានមនុស្សផលិតផល អាយ អេស អាយ បទបង្ហាញពីក្រុមហ៊ុន FUXIN STEEL BUILDINGS និងបទបង្ហាញពីប្រព័ន្ធសុវត្ថិភាព ស៥ (5s) របស់រោងចក្រ។
សូមបញ្ជាក់ថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនផលិត និងចែកចាយដែកធំ ជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែហើយផលិតផលទាំងនោះរួមមាន៖ ដែកទីបមូល ទីបជ្រុង ដែកC ដែកU ដែកZ ដែកកម្រាលព្រំ IDECK ស័ង្កសីញូម ស័ង្កសីពណ៌ និងស័ង្កសីបិទស្នោ PU គ្រប់ផលិតផល ISI STEEL ទាំងអស់ត្រូវ បានទទួលស្គាល់ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ដែលទាំងនេះ ស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕
ព័ត៌មានបន្ថែមទាក់ទងនឹងដំណើរទស្សនកិច្ចសិក្សានេះ សូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ 015-777-305 និងអ៊ីម៉ែល [email protected] ឬចូលទៅកាន់គេហទំព័រ http://www.isisteel.com.kh/ ឬទំព័រហ្វេកប៊ុក ISI STEEL