Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេច ស ខេង និងឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន នឹងអញ្ជើញប្រកាសលោក អ៊ូច ភា ចូលកាន់តំណែងជាអភិបាលខេត្តតាកែវថ្មី ជំនួសលោក ឡាយ វណ្ណៈ នៅថ្ងៃទី៣០ ខែមីនា

28-03-2018 15:29

(តាកែវ)៖ សម្តេចក្រឡាហោ ស​ ខេង ឧបនាយករដ្ឋម​ន្ត្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន​ នឹងអញ្ជើញទៅប្រកាសលោក អ៊ូច ភា ជាអភិបាលខេត្តតាកែវថ្មី ជំនួសលោក ឡាយ វណ្ណៈ ដែលត្រូវប្រមុខរដ្ឋស្តីទីសម្តេចវិបុសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យផ្ទេរឲ្យទៅបម្រើការងារនៅទីស្តីក្រសួងមហាផ្ទៃវិញ។

លោក អ៊ូច ភា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះថា ការប្រកាសតែងតាំងរូបលោកពិតជា ហើយនឹងធ្វើឡើងនៅទី៣០ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ ពិតប្រាកដមែន ដោយប្រារព្ធឡើងនៅសាលមហោស្រពខេត្តតាកែវ។

សូមបញ្ជាក់ថា បើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៃកម្ពុជា ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្ដេចវិបុលសេនាភក្តី សាយ ឈុំ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ បានសម្រេចផ្ទេរលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវចាស់ ឲ្យទៅបម្រើការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយដាក់ជំនួសលោក អ៊ូច ភា អភិបាលរងខេត្ត ឲ្យទៅជាអភិបាលខេត្ត៕