(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងផ្សព្វផ្សាយទិសដៅបន្ដឆ្នាំ២០១៨ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
អង្គសន្និបាតនេះក៏មានការអញ្ជើញចូលរួមពី អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង, ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ, លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ, នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋាន, ស្នងការរង អធិការ និងមន្ដ្រីនគរបាលចំណុះស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ជាច្រើនរូបទៀតផងដែរ។
សូមជម្រាបថា ក្រោយបញ្ចប់អង្គសន្និបាត នាយឧត្តមសេនីយ៍ នេត សាវឿន ក៏នឹងប្រគល់ថវិកា និងប្រគល់រថយន្ដស៊ីរ៉ែន សម្រាប់ជូនអធិការខណ្ឌក្នុងរាជធានីភ្នំពេញ មួយខណ្ឌ២គ្រឿងផងដែរ៕