(ភ្នំពេញ)៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅឆ្នាំ២០១៨នេះ ជាលើកទី៦ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ រួមគ្នារៀបចំឡើងក្រោមប្រធានបទ «សាទរមរតកដូនតា» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តសៀមរាប។
ដោយសារតែមានកំណើនកើនឡើងនៃភ្ញៀវទេសចរ ដែលចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត្រ ឆ្នាំ២០១៧នោះ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរជាតិអប្សរា គ្រោងនឹងបន្ថែមនូវកម្មវិធីថ្មីៗមួយចំនួនទៀត ដើម្បីឲ្យមានកំណើនភ្ញៀវទេសចរមកទស្សនាកម្សាន្ត នៅឆ្នាំ២០១៨នេះ កាន់តែច្រើនថែមទៀត។
ដើម្បីបង្ហាញអំពីកម្មវិធីត្រួសៗប្រាប់ដល់ភ្ញៀវទេសចរបណ្ដើរៗនោះ សហភាពសហព័ន្ធយុវជនកម្ពុជា បានផលិតជាឃ្លីបវីដេអូខ្លីមួយផងដែរ៖