Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រាបៀរកម្ពុជា ធ្វើឲ្យអ្នកមណ្ឌលគីរីភ្ញាក់ផ្អើលយ៉ាងខ្លាំង!

28-03-2018 11:59

(មណ្ឌលគីរី)៖ កូនកំលោះ កូនក្រមុំ និងភ្ញៀវកិត្តិយស បានសំដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេញរោងការ ព្រោះតែស្រាបៀរកម្ពុជារៀបចំកម្មវិធីមួយដែលធ្វើឲ្យគាត់នឹកស្មានមិនដល់ នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។

កម្មវិធីភ្ញាក់ផ្អើលនេះ កើតមានឡើងក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់កូនកំលោះឈ្មោះ ងិន បារាំង និងកូនក្រមុំឈ្មោះ ហ៊ន ឌីណា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨កន្លងទៅ។ កូនកំលោះបានរៀបរាប់ឲ្យដឹងថា ភ្ញៀវនៅក្នុងរោងការរបស់លោក ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញតារាចម្រៀងលោក អូន ច្រៀងបទ រៀបការនឹងបងបានទេ? នៅពេលពួកគាត់រៀបចំកម្មវិធីកាត់នំអាពាហ៍ពិពាហ៍។

លោក ងិន បារាំង បានឲ្យដឹងថា «ខ្ញុំមិនបានដឹងទេ ប្រពន្ធខ្ញុំក៏អត់បានដឹងដូចគ្នា ស្រាប់តែតារាចម្រៀងឡើងច្រៀងលើឆាកហើយ ក្រោយច្រៀងចប់ ហៅខ្ញុំពីរនាក់ប្រពន្ធខ្ញុំឡើងលើឆាក ហើយប្រកាសថាក្រុមហ៊ុន ស្រាបៀរកម្ពុជាបានផ្ដល់ជាចំណងដៃជូនពួកខ្ញុំ២លានរៀល។ ពេលហ្នឹង ខ្ញុំរំភើបមែនទែន»

គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាខាងលើជាគូស្វាមីភរិយាទី៨ ដែលក្រុមហ៊ុនស្រាបៀរកម្ពុជាបានរៀបចំកម្មវិធីភ្ញាក់ផ្អើលក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន។ កម្មវិធីភ្ញាក់ផ្អើលនេះនឹងបន្តដំនើរទៅកាន់គ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។

ដើម្បីទទួលបានកម្មវិធីនេះ គូស្វាមីភរិយាដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ គ្រាន់តែជាវស្រាបៀរកម្ពុជាមកប្រើប្រាស់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លូន ក្នុងអំឡុងពេលខែកុម្ភៈ ដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០១៨៕