(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា កម្ពុជា និងបណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទាំងអស់នៅកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ប្រកបដោយគុណភាព សមធម៌ បរិយាប័ន្ន និងចីរភាព។

បើតាមការចេញផ្សាយរបស់សក្រសួងការបរទេសកម្ពុជា ការបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Pauline Tamesis ក្នុងឋានៈជាតំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជា (UNDP Resident Representative) និងជាអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាតិនៅកម្ពុជា (UN Resident Coordinator) នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ។

ខាងក្រោមគឺជាសេចក្តីប្រកាសព័ត៌មានបង្ហាញពីលទ្ធផលនៃជំនួបសំណេះសំណាលរវាងលោក ប្រាក់ សុខុន និងលោកស្រី Pauline Tamesis ក៏ដូចជាការបង្ហាញនូវជំហរ ដើម្បីបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ៖