Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគារសិក្សាតម្លៃជាង៦ម៉ឺនដុល្លារ នៅស្រុកស្វាយជ្រំ ជាអំណោយរបស់រដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន ត្រូវបញ្ចុះបឋមសីលានៅថ្ងៃនេះ

28-03-2018 11:24

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ លោក គឹម ធា ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសីលាសាងសង់អគារសិក្សាចំនួន១ខ្នង ៥បន្ទប់ តម្លៃជាង៦ម៉ឺនដុល្លារ ដែលជាអំណោយរបស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ ផ្ដល់ជូនសាលាបឋមសិក្សាតាជៃ ស្ថិតនៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអស់លោកលោកស្រីអភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលស្រុកស្វាយជ្រំ កងកម្លាំងទាំង៣ លោកនាយក និងលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាតាជៃ ព្រមទាំងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

លោក គឹម ធា បានថ្លែងថា ដោយមើលឃើញពីតម្រូវការចាំបាច់របស់សិស្សានុសិស្ស ចេះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងសាលារៀនបឋមសិក្សាតាជៃនេះ ទើបលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ បានជួយកសាងសាលារៀនមួយខ្នងនេះឡើង ក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំ ជាពិសេសមានសាលារៀនសមរម្យ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ជា របស់សិស្សានុសិស្សឲ្យក្លាយជាទំពាំងស្នងឫស្សី នៃប្រទេសជាតិផងដែរ។


បន្ទាប់ពីចប់កម្មវិធីបញ្ចុះបឋមសីលានេះ ប្រតិភូថ្នាក់ដឹកនាំខេត្ត បានអញ្ជើញពិនិត្យមើលអគារសិក្សាអនុវិទ្យាល័យ ហ៊ុន សែន តាជៃដែលកំពុងមានសភាពទ្រុតទ្រោមយ៉ាងខ្លាំង៕