(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ បានរៀបចំពិធីប្រកាសតែងតាំង ប្រធានមន្ទីរប្រៃសណីយ៍ខេត្តព្រះវិហារថ្មី ដោយលោក លៀវ ជួន ត្រូវជំនួសលោក ស គង្គា ដែលត្រូវចូលនិវត្តន៍។

ពិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមានលោកត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណី និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរជុំវិញខេត្តព្រះវិហារ ជាច្រើនរូបទៀត។

នៅព្រឹកថ្ងៃដដែលនេះ ក៏បានប្រគល់ភារកិច្ចជូនលោក ស គង្គា ជាទីប្រឹក្សាអមក្រសួងផងដែរ៕