(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ ឆ្នាំ២០១៨ នឹងបន្ដការប្រកួតសប្ដាហ៍ទី៣ នៃពានរង្វាន់ថ្នាក់ខេត្តនារសៀលថ្ងៃទី២៨ ខែមីនានេះ ដោយមាន ៩ប្រកួតលើទីលានចំនួន ៩ផ្សេងគ្នាផងដែរ។
ក្នុងនោះមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ១គូ គឺជំនួបរវាងក្រុមយុវជនក្រសួងការពារជាតិ (ទ័ព) ប៉ះខេត្តកណ្ដាល។ ប៉ុន្ដែគូជក់ចិត្ត និងគួរឲ្យចាប់អារម្មណ៍នោះ គឺជំនួបរវាងក្រុមកំពូលតារាងខេត្តព្រះសីហនុ និងក្រុមយុវជសាលាបាល់ទាត់ជាតិបាទី នៅកីឡដ្ឋានខេត្តព្រះសីហនុ។
សម្រាប់ក្រុមជម្រើសខេត្តព្រះសីហនុបច្ចុប្បន្នកំពុងឈរកំពូលតារាងពូល D ដោយមាន៦ពិន្ទុ ក្រោយទទួលបានជ័យជម្នះ ២ប្រកួតជាប់គ្នា។ រីឯក្រុមសាលាបាល់ទាត់ជាតិបាទី ពួកគេទើបឆ្លងកាត់១ប្រកួត ហើយរកបាន ៣ពិន្ទុប៉ុណ្ណោះ។
ដូច្នេះនេះគឺជាការប្រកួតដ៏សំខាន់ ព្រោះខេត្តព្រះសីហនុ ត្រូវការ៣ពិន្ទុបន្ថែម ដើម្បីកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយ គ្រាដែលក្រុមសាលាបាល់ទាត់ជាតិបាទីត្រូវការឈ្នះដូចគ្នា ដើម្បីធានាការស្វែងរកកៅអីវគ្គបន្ដ។ ចំណែកក្រុមដទៃទៀត ក៏ដូច្នោះដែរ ពិសេសក្រុមកំពុងឈរកំពូលតារាង សុទ្ធតែត្រូវការ៣ពិន្ទុបន្ថែម ស្របពេលការប្រកួតសន្សំពិន្ទុសល់ពេលតែ ២សប្ដាហ៍ទៀតប៉ុណ្ណោះនឹងបញ្ចប់។
ខាងក្រោមនេះ គឺជាកម្មវិធីប្រកួតសប្ដាហ៍ទី៣ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨៖