ព្រឹកនេះ ក្រសួងប្រៃសណីយ៍ សហការជាមួយ ស.ស.ស.ក បើកសិក្ខាសាលាស្តីពី «និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន»
28-03-2018 09:16
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ បានសហការជាមួយ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បើកសិក្ខាសាលា ស្តីអំពី «និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន» ដែលប្រព្រឹត្តទៅនៅទីស្តីការ ក្រសួងប្រៃសណីយ៍។
សិក្ខាសាលានេះ ក្រោមវត្តមាន លោកបណ្ឌិត កាន ច័ន្ទមេត្ដា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការចូលរួមពីលោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងលោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានប្រៃសណី ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មាននានាផងដែរ។
សិក្ខាសាលាស្តីពី «និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន»នេះ មានគោលបំណងផ្សព្វផ្សាយដល់ប្រព័ន្ធផ្សព្វផ្សាយ នានាដូចជា៖ កាសែត វិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី គេហទំព័រ និងបណ្តាញសង្គមជាដើម បានស្វែងយល់ពីនិន្នាការបច្ចុប្បន្ន និងទៅអនាគត នៃការអភិវឌ្ឍនរបស់បច្ចេកវិទ្យាថ្មីៗ៕