Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ពីថ្ងៃនេះ ដល់ថ្ងៃទី០១ ខែមេសា កម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់ លាយឡំជាមួយនឹងបាតុភូតផ្គរ រន្ទះ ស្ទើរទូទាំងប្រទេស សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់!

28-03-2018 06:51

(ភ្នំពេញ)៖ សូមបងប្អូនប្រជាពលរដ្ឋ មេត្ដាប្រុងប្រយ័ត្នឲ្យបានខ្ពស់! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ប្រទេសកម្ពុជា នឹងមានភ្លៀងកក់ខែធ្លាក់ រ៉ាយប៉ាយ ពីតិចទៅបង្គួរ លាយឡំជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់ កន្ដ្រាក់ ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស។

ក្រសួងធនធានទឹក បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០១​ ខែមេសា កម្ពុជានឹងទទួលរងឥទ្ធិពល ពីកំរិតសម្ពាធទាប និងខ្យល់ដែលបក់មកពីទិសខាងកើត (សមុទ្រចិនខាងត្បូង)។

ក្រសួងធនធានទឹកបានបញ្ជាក់ថា «យោងតាមការព្យាករ បានបង្ហាញថា ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា កម្ពុជា នឹងមានភ្លៀងកក់ខែធ្លាក់ រ៉ាយប៉ាយ ពីតិចទៅបង្គួរ លាយឡំជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់ កន្ដ្រាក់ ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស»។

ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ សូមមេត្ដាប្រុងប្រយ័ត្នឲ្យខ្ពស់ ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យលកន្ដ្រាក់ ដែលអាចកើតមានឡើង នៅពេលមេឃរកកលភ្លៀង៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម៖