(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ចំនួនម្នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន២គ្រឿង, រថយន្ដធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្បឿន និងមិនប្រកាន់ស្ដាំ។
សូមបញ្ជាក់ថារយៈពេល២៧ថ្ងៃ ខែមីនា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន២៣០លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៣៣នាក់ រងរបួសស្រាលចំនួន១៤៦នាក់ និងរបួសធ្ងន់ចំនួន២៣១នាក់៕