(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា, លោក និល រដ្ឋា, លោក វៃ ជីវ័ន្ត, កញ្ញា កុសល ជីឡាង, វង់ វុធ,លោក ពោជ លីគឹមហ៊ុន៖

*ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសជំហរដាច់ណាត់ថា គ្មានការចរចាជាមួយទណ្ឌិត សម រង្ស៊ី ហើយជប៉ុនមិនបានដាក់គំនាបណាមួយឲ្យមានការចរចានោះឡើយ

២៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យដកទូរស័ព្ទពី លោក មាជ សុវណ្ណារ៉ា ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស ចេញជាបន្ទាន់ក្រោយធ្វើសកម្មភាពនយោបាយចេញពីពន្ធនាគារ

៣៖ សម្តេចតេជោ ហ៊ុន សែន៖ លើលោកនេះគ្មានបរទេសណាអាចបញ្ជា ហ៊ុន សែន បាននោះទេ

៤៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ទម្លាយខ្សែអាត់សន្ទនាសំងាត់៖ លោក ជុន ច័ន្ទបុត្រ និយាយច្បាស់ៗថា សម រង្ស៊ី ផ្តាច់ការជាងនាយករដ្ឋមន្រ្តី ហ៊ុន សែន

៥៖ សភាស៊ើបសួរ សាលាឧទ្ធរណ៍ បន្តឃុំខ្លួន លោក កឹម សុខា ក្នុងពន្ធនាគារដដែល

* ព័ត៌មានអន្តរជាតិ ( International News)

១៖ លោក ពូទីន «បញ្ជាក់មូលហេតុ ដែលបង្កជាគ្រោះអគ្គីភ័យ នៅក្នុងផ្សារទំនើប» ដែលបានផ្តាច់ជីវិតមនុស្ស ៦៤នាក់ ក្នុងនោះមានក្មេងៗជាច្រើននាក់

២៖ ទីបំផុតអូស្ត្រាលី «ព្រមលោតចូលសង្គ្រាមការទូត» ដែលកំពុងធ្វើឡើងដោយ អាមេរិក និងអឺរ៉ុប ប្រឆាំងនឹងរុស្ស៊ី!

៣៖ ចង់នរណាតាមអាមេរិក ប្រឆាំងរុស្ស៊ីក៏ប្រឆាំងទៅ តែតួកគីសូមប្រកាសថា «មិនចូលរួមចលនាប្រឆាំងរុស្ស៊ីទេ»

៤៖ អគ្គមេបញ្ជាការទ័ពមីយ៉ាន់ម៉ា «ថ្លែងពាក្យមួយឃ្លាប៉ុណ្ណោះ» ធ្វើឲ្យអគ្គលេខាធិការ UN សោកស្តាយជាខ្លាំង...

៥៖ រុស្ស៊ីប្រកាស «កាន់ទុក្ខរយៈពេល ០៣ថ្ងៃ ជូនដល់ជនរងគ្រោះទាំង ៦៤នាក់» ដែលបានស្លាប់ក្នុងករណីឆេះផ្សារទំនើប នៅទីក្រុងភាគខាងត្បូង

៦៖ ទីបំផុតសេតវិមានអាមេរិក «ចេញមុខច្រានចោលសម្តី តារាសិចវ័យក្មេង» ពាក់ព័ន្ធនឹងសម្ព័ន្ធភាពផ្លូវភេទរវាង លោក ដូណាល់ ត្រាំ!

៧៖ សហភាពមីយ៉ាន់ម៉ា «ធ្វើព្យុហយាត្រាប្រារព្ធខួបទី ៧៣ឆ្នាំ នៃការបង្កើតកងទ័ព» និងអំពាវនាវឲ្យរក្សាសន្តិភាព!

៨៖ ស្វែងយល់លម្អិត៖ ជុំវិញហេតុការណ៍ សហរដ្ឋអាមេរិកនិងអឺរ៉ុបបណ្តេញទូតរុស្ស៊ីជាច្រើននាក់ចេញពីប្រទេស