(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៣៣៤គ្រឿងរកឃើញល្មើសច្បាប់៤០៨គ្រឿង (ម៉ូតូ៥៩ភាគរយ) អប់រំ២៥០គ្រឿង និងផាកពិន័យ១៥៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៧ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន១,០៦៣គ្រឿង អប់រំ៩៨គ្រឿង និងផាកពិន័យចំនួន៧១គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៦០៥គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១១៤,៧៣០គ្រឿង រកឃើញយានយន្តល្មើស ១២,៩៨៩(ម៉ូតូ៦៨ភាគរយ) ក្នុងនោះអប់រំ៧,៧៨០គ្រឿង និងផាកពិន័យ៥,២០៩គ្រឿង (ម៉ូតូ៩៦ភាគរយ)៕