(ភ្នំពេញ)៖ អង្គភាពសារព័ត៌មាន Fresh News បានសម្រេចជ្រើសតាំងលោក លី រដ្ឋធី សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ៖៨០៦ ​និងជាប្រធានក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ជាមេធាវីប្រចាំអង្គភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ បន្ថែមលើមេធាវីពីររូបដែលកំពុងបំពេញការងារសព្វថ្ងៃ។

អង្គភាពសារព័ត៌មាន Fresh News ក៏បញ្ជាក់ផងដែរថា លោក លី រដ្ឋធី ​​ត្រូវអនុវត្តការងារ ដោយភាពទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃនេះតទៅ។ សូមជំរាបថា បច្ចុប្បន្នអង្គភាពព័ត៌មាន Fresh News មានមេធាវីសរុបចំនួន៣រូប៖ លោក យឹម វិស្សុត, លោក​ ថាន ថាវរៈ និងលោក លី រដ្ឋធី៕