សហភាពមីយ៉ាន់ម៉ា «ធ្វើព្យុហយាត្រាប្រារព្ធខួបទី ៧៣ឆ្នាំ នៃការបង្កើតកងទ័ព» និងអំពាវនាវឲ្យរក្សាសន្តិភាព!
27-03-2018 16:33
(នៃពិដោរ)៖ ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃអង្គារនេះ បានប្រារព្ធពិធីព្យុហយាត្រាយោធាមួយ នៅក្នុងរដ្ឋធានីណៃពិដោ ដើម្បីរំលឹកដល់ថ្ងៃបង្កើតកងទ័ពមីយ៉ាន់ម៉ា លើកទី ៧៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនាឱកាសនោះ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោក យូ មីន អ៊ុង ហ្លេង (U Min Aung Hlaing) បានអំពាវនាវឱ្យមានការ រក្សាសន្តិភាពតាមរយៈយន្ដការនយោបាយ ហើយថែមទាំងសង្កត់ធ្ងន់ដែរ ពីកាតព្វកិច្ចអនុវត្តកិច្ចព្រមព្រៀង នៃបទឈប់បាញ់ (NCA) ដែលជាតម្រូវការរបស់ប្រជាជនមីយ៉ាន់ម៉ាទាំងមូល។
លើសពីនេះទៅទៀត ប្រមុខយោធារូបនេះក៏បានជំរុញផងដែរ ការចូលរួមក្នុងការអភិវឌ្ឍ និងបង្រួបបង្រួមជាតិ អនុឡោមតាម យន្ដការសន្តិភាពជាអចិន្ត្រៃយ៍នៃ NCA ដើម្បីឱ្យប្រជាជនមីយ៉ាន់ម៉ា អាចរីករាយនឹងសមិទ្ធផលកើតចេញស្ថេរភាព សន្តិភាព និងការអភិវឌ្ឍ៕