(ភ្នំពេញ)៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) នឹងទទួលរៀបចំកម្មវិធីធំៗចំនួន៣ ស្ដីពីបណ្ដាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន (ASEAN-OSHNET) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២-៤ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារ Empress Angkor Resort and Spa Hotel ខេត្តសៀមរាប ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក Dato' Lim Jock Hoi អគ្គលេខាធិការអាស៊ាន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៧ ខែមីនានេះ។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា កម្មវិធីសំខាន់ៗទាំង៣នោះ រួមមាន៖
ទី១៖កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៩ របស់បណ្ដាញសុខភាព និងសុវត្ថិភាពការងារអាស៊ាន។
ទី២៖ ពិធីផ្ដល់ពានរង្វាន់បណ្ដាញសុខភាព និងសុវត្ថិភាពការងារលើកទី២ ដល់សហគ្រាសដែលបានអនុវត្តសុខភាព និងសុវត្ថិភាពការងារល្អ និងល្អឥតខ្ចោះ។
ទី៣៖ សន្និសីទបណ្ដាញសុខភាព និងសុវត្ថិភាពការងារអាស៊ានលើកទី៥ ក្រោមប្រធានបទ «បណ្ដាញសុខភាព និងសុវត្ថិភាពការងារ និងសំណងគ្រោះថ្នាក់ការងារនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកន្លែងធ្វើការនៅតាមជនបទ»៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ៖