ម្ចាស់សៀវភៅ «កុលាបក្រហម ដងទន្លេមេគង្គ» ថ្លែងអំណរគុណលោកស្រីឧកញ៉ា លឹម ឈីវហូ លោក តាំង កក់ និង ក្រុមហ៊ុន លី ស៊ីន ដែលបានផ្ដួចផ្ដើមគំនិត និងឧបត្ថម្ភដល់ការបោះពុម្ព.!
27-03-2018 14:12
(ភ្នំពេញ)៖ លោក ហួត សម្បត្តិ ចាងហ្វាងការផ្សាយសារព័ត៌មាន គ្វីស ថែម និងជាម្ចាស់ស្នាដៃស្រាវជ្រាវ និងនិពន្ធសៀវភៅដែលមានចំណងជើងថា «កុលាបក្រហម ដងទន្លេមេគង្គ» បានថ្លែង អំណរគុណដល់ លោកស្រីឧកញ៉ាអគ្គនាយិកា ក្រុមហ៊ុន អ៊ែ តវ៉ូត នីហរ័ណ អាហរ័ណ លោក តាំង កក់ ទីប្រឹក្សាអនុប្រធានព្រឹទ្ធសភា និងក្រុមហ៊ុន លី ស៊ីន ដែលបានជួយផ្ដល់ជាគំនិតស្មារតី កម្លាំងកាយចិត្ត និងឧបត្ថម្ភថវិកាដើម្បីធ្វើការស្រាវជ្រាវ និពន្ធ និងបោះពុម្ពអោយសៀវភៅនេះ លេចចេញជារូបរាងទាំងភាសាខ្មែរ និងភាសាចិន។
សូមបញ្ចាក់ថា សៀវភៅ «កុលាបក្រហម ដងទន្លេមេគង្គ» បាននិយាយរៀបរាប់ពីប្រវត្តិរបស់ សម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចផ្ដើមចេញពីជីវភាព ត្រកូលអ្នកស្រែចំការ នៅតាមដងទន្លេមេគង្គសាមញ្ញធម្មតា ឆ្លងកាត់គ្រប់រសជាតិជីវិត និងកំពុងធ្វើដំណើរលើមាគ៌ា នៃមហាគ្រួសារត្រកូល «ហ៊ុន» ប្រកបដោយឧត្តមភាព និងក៏ជាទីពឹង នៃគ្រួសារពលរដ្ឋកម្ពុជាយ៉ាង ច្រើនផងដែរ។
សៀវភៅ «កុលាបក្រហមដងទន្លេមេគង្គ» រៀបរាប់ពីប្រវត្តិ សម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កំពុងដំណើរការបោះពុម្ពជាភាសាចិន (ចុចអាន)
ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណរបស់ លោក ហួត សម្បត្តិ៖