Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីពេទ្យយោធា​ពាក់ស័ក្ដិ៣​ ដែលប្រើអំពើហិង្សាលើនារីជាសង្សារ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ​ បញ្ជូនទៅតុលាការ

27-03-2018 13:34

(ភ្នំពេញ)​៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនខ្លួនបុរសជាមន្ត្រីពេទ្យយោធាម្នាក់ មានឋានៈអនុសេនីយ៍ឯក (ស័ក្ដិ៣) មកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធ័បទចោទថា បានធ្វើទារុណកម្មទៅលើនារីជាសង្សាររបស់ខ្លួន យកខ្សែ​ និងកន្សែងចង ដៃចងជើង ចងកព្រមទាំងចាក់សោបង្ខាំងនៅក្នុងបន្ទប់ជួល​។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ អឹក សំអាង អាយុ៣០ឆ្នាំ មុខរបរជាមន្ត្រីពេទ្យយោធា ពាក់ស័ក្តិ៣ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅឃុំរាមអណ្តើក ស្រុកគិរីវង្ស ខេត្តតាកែវ។

ចំណែកនារីរងគ្រោះឈ្មោះ ស.យ អាយុ២១ឆ្នាំ មានមុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជននឹង មានស្រុកកំណើតនៅ ស្រុកពញឮ ខេត្តកណ្តាល។

គួររំលឹកថា កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ បុរសជាមន្ត្រីយោធាពេទ្យម្នាក់នេះ បានធ្វើទារុណកម្មទៅលើនារីជាសង្សាររបស់ខ្លួន ដោយបានប្រើអំពើហិង្សាដោយបានយកខ្សែ និងកន្សែងចង ដៃចងជើង ចងកព្រមទាំងចាក់សោបង្ខាំងនៅក្នុងបន្ទប់ជួល រួចរត់គេចខ្លួនបាត់បង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចបន្ទប់ជួលភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕