(កំពត)៖ លោក ជិន ប៊ុនធឿន លេខាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានសម្ព័នយុវជនស្រលាញ់សន្តិភាពសាខារាជធានីភ្នំពេញ និងលោកឧកញ៉ា ដេវិដ ឆាណាយវ៉ា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ ដឹកនាំក្រុមការងារចុះទៅមើលការដ្ឋានសាងសង់សាលារៀនពីរខ្នង ដែលមានទីតាំងស្ថិតនៅភូមិពេជ្ជនា ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។
អំណោយសាលារៀន២ខ្នងនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ក្នុងឱកាសនោះដែរ លោក ជិន ប៊ុនធឿន និងលោកឧកញ៉ា ដេវិដ ឆាណាយវ៉ា បានផ្តាំផ្ញើដល់ក្រុមជាងទាំងអស់ឲ្យយកចិត្តទុកដាក់ ធ្វើការងារធ្វើយ៉ាងណាឲ្យសំណង់មានគុណភាពខ្ពស់ នឹងសង់រួចរាល់មុនបំណាច់ខែឧសភា ខាងមុខនេះ៕