ប្រធាន គ.ជ.ប អនុញ្ញាតឱ្យ ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា ចូលជួបដើម្បីស្តាប់របាយការណ៍ ដែលសមាគមន៍នេះចូលរួមសង្កេតការណ៍បោះឆ្នោតព្រឹទ្ធសភា
27-03-2018 09:47
(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ស្អែកនេះ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នឹងជួបពិភាក្សាការងារជាមួយ លោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា នៅទីស្តី គ.ជ.ប ដើម្បីស្តាប់របាយការណ៍សង្កេតការណ៍ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភារបស់ សមាគមនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ គ.ជ.ប នៅថ្ងៃទី២៧ ខែមីនានេះ។
សេចក្តីប្រកាសបានបញ្ជាក់យ៉ាងដូច្នេះថា៖ ជំនួបនេះ គឺជាឱកាសដែលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នឹងធ្វើរបាយការណ៍ជូន គ.ជ.ប ស្តីពីការងារសង្កេតការណ៍បោះឆ្នោតរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤។
សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ កាលពីខែកុម្ភៈ កន្លងទៅនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សា ក៏បានដាក់អ្នកសង្កេតការណ៍ជាង៤០នាក់ផងដែរ ដើម្បីឃ្លាំមើលសកម្មភាពក្នុងថ្ងៃបោះឆ្នោត។ សមាគមនេះ ក៏បានអបអរសាទរចំពោះលទ្ធផលដ៏ល្អ នៃការបោះឆ្នោតនេះផងដែរ៕