(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា, លោក និល រដ្ឋា, លោក វៃ ជីវ័ន្ត, កញ្ញា កុសល ជីឡាង, វង់ វុធ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រជាធិបតេយ្យកម្ពុជា នៅតែបន្តទៅមុខ ហើយការបោះឆ្នោតនៅតែបន្តធ្វើតាមកាលកំណត់ដោយគ្មានលុបចោល ដូចបណ្តាប្រទេសមួយចំនួនឡើយ
២៖ សម្ដេចតេជោ ហ៊ុន សែន៖ អ្នកប្រវត្តិសាស្ដ្រត្រូវទទួលស្គាល់ ការប្រឹងប្រែងបញ្ចប់សង្គ្រាមផ្ទៃក្នុងរបស់កម្ពុជា មិនត្រូវនិយាយតែកិច្ចចរចាទីក្រុងប៉ារីសនោះទេ
៣៖ កំណាត់ផ្លូវជាតិលេខ៥ ពីក្រុងបាត់ដំបង ទៅក្រុងសិរីសោភ័ណ ជាផ្លូវសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជា បើកការដ្ឋានសាងសង់ក្រោមជំនួយរបស់ជប៉ុន មានទឹកប្រាក់១៨៥លានដុល្លារ
៤៖ លោក កឹម សុខា នឹងបង្ហាញខ្លួន នៅសាលាឧទ្ធរណ៍ម្តងទៀត នៅថ្ងៃស្អែក
៥៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ! នៅថ្ងៃទី០១ ខែមេសាខាងមុខនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងចែកសំបុត្រឡានក្រុងដោយឥតគិតថ្លៃ
៦៖ ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា កម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់ លាយឡំជាមួយនឹងបាតុភូតផ្គរ រន្ទះ ស្ទើរទូទាំងប្រទេស
* ព័ត៌មានអន្តរជាតិ ( International News)
១៖ បណ្តាញសង្គមរុស្ស៊ី Telegram មានអ្នកប្រើប្រាស់ជាប្រចាំកើនដល់ ២០០លាននាក់ ដោយសារការធានាសុវត្ថិភាពខ្ពស់ ដល់អ្នកប្រើប្រាស់!
២៖ បិតាស្ថាបនិក Facebook «សរសេរពាក្យសុំទោស មួយទំព័រពេញ» និងត្រូវសារព័ត៌មានធំៗយកទៅផ្សព្វផ្សាយ ជុំវិញការបែកធ្លាយព័ត៌មានអ្នកប្រើប្រាស់!
៣៖ មន្ត្រីជើងចាស់អ៊ីស្រាអែល៖ «អនាគតទីប្រឹក្សាសន្តិសុខជាតិ ដូណាល់ ត្រាំ ធ្លាប់បញ្ចុះបញ្ចូលអ៊ីស្រាអែល ឲ្យប្រើកម្លាំងបាយលើអ៊ីរ៉ង់...»
៤៖ អនាគតទីប្រឹក្សាសន្តិសុខជាតិថ្មីអាមេរិក៖ «ការដែលកូរ៉េខាងជើង ព្រមចរចាជាមួយអាមេរិក គឺមានបង្កប់ល្បិច...»
៥៖ អតីតមេដឹកនាំតំបន់ កាតាឡូណា ដែលប្រកាសផ្តាច់ខ្លួនចេញពីអេស្ប៉ាញ ត្រូវបានចាប់ខ្លួននៅអាល្លឺម៉ង់
៦៖ សង្គ្រាមនៅតំបន់ Ghouta, ស៊ីរី៖ «មនុស្សជាង ១,០០០នាក់ស្លាប់ និង ១១០,០០០នាក់ត្រូវជម្លៀសចេញ...»
៧៖ មីយ៉ាន់ម៉ា៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នឹងត្រូវធ្វើឡើងនៅថ្ងៃពុធ សប្តាហ៍នេះ!
៨៖ តារាសិចអាមេរិក «ទម្លាយរឿងរសើបគ្រប់យ៉ាង ដែលនាងធ្លាប់ធ្វើជាមួយ លោក ដូណាល់ ត្រាំ» ជាថ្នូរនឹងប្រាក់ ១៥,០០០ដុល្លារ...