(ភ្នំពេញ)៖ ផលិតផលថែរក្សាសម្រស់ ម៉ាកល្បីពីប្រទេសថៃ Miss Cream មានវត្ដមានលើទីផ្សារកម្ពុជាហើយ ស្របពីនេះ ផលិតផលមួយនេះ ក៏កំពុងទទួលបានការគាំទ្រខ្ពស់ ពីសំណាក់អតិថិជនផងដែរ ។
កញ្ញា លី គីម ប្រធានក្រុមហ៊ុន Miss Cream នៅកម្ពុជា ដែលនាំចូលផ្ដាច់មុខនូវផលិតផល Miss Cream ពីប្រទេសថៃ បានថ្លែងថា ផលិតផល មីសក្រីមនេះ ជាម៉ាកមួយដ៏ល្បី និងកំពុងពេញនិយមប្រើបំផុតនៅថៃ ព្រោះតែគុណភាព និងប្រសិទ្ធភាព ក្នុងការថែរក្សាសម្រស់ក្មេងជាងវ័យ ភ្លឺថ្លា ស្រស់ស្អាត សម្រាប់បងប្អូនយើងគ្រប់ស្ទើរគ្រប់វ័យ ហើយពេលនេះ បានបង្ហាញវត្ដមានដ៏ស្របច្បាប់ និងទទួលបានការឯកភាព សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ ពីក្រសួងពាណិជ្ជកម្ម កាលពីកន្លទៅនេះ។
កញ្ញារូបស្រស់ស្អាតវ័យក្មេង អាយុ២៣ឆ្នាំនេះ កាលពីប៉ុន្មានខែមុនយើងធ្លាប់បានឃើញតាមការផ្សព្វផ្សាយតាមបណ្ដាញផ្សព្វផ្សាយ និងសង្គម Facebook ដែលកញ្ញា បានបង្កើជំនួញនាំចូលផ្តាច់មុខផលិតផល (Miss Cream) ដោយខ្លួនឯង អ្នកជំនួញវយ័ក្មេងរូបនេះ កាន់តែជោគជយ័ខ្លាំងឡើងលើជំនួញរបស់ខ្លួន ដោយនាងបានទៅប្រទេស ថៃទទួលលិខិតសរសើរ និងពានកន្តឹង ដែលប្រគល់ដោយមន្រ្តីជាន់ខ្ពស់នៃប្រទេសថៃ ហើយមិនយូរប៉ុន្មានក៏ឃើញកញ្ញា និងម្ចាស់ប្រេន មីសក្រីម បានប្រារព្ធពិធីជប់លៀង ជាមួយសមាជិកអ្នកលក់មីសក្រីមទាំងអស់ នៅប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តអ្នកលក់ទាំងអស់ នៅភោជនីយដ្ឋានទន្លេសាប ។លើសពីនេះ នាងក៏បានអញ្ញើញកំពូលតារាចម្រៀងប្រចាំកម្ពុជា កញ្ញា មាស សុខសោភា និងតារាសម្តែងកញ្ញា តូតា ផងដែរ។
ថ្មីៗនេះ យើងក៏ឃើញផេកថៃមួយ បានចុះផ្សាយពីអ្នកជំនួញរបស់នាងផងដែរថា នារីដែលមានផ្ទៃមុខស្រស់ថ្លា មើលទៅស្រស់ស្អាត បានទទួលតំណែងជា តួឯកស្រីថ្មីកំពុងល្បី បានបង្ហាញពីអាថ៌កំបាំងថែរក្សាសម្រស់ ដោយគាត់ បានប្រើប្រភេទគ្រីម មកពីប្រទេសថៃ ដោយមិនពឹងពាក់ការវះកាត់កែសម្ផស្សឡើយ ។នេះបើយោងតាមអាខោន Facebook របស់នាងឈ្មោះ Ly Kim បានផុស។
កញ្ញាបន្ដថា Miss Cream មានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម ដែរទទួលបានវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះ ក្នុងបញ្ជីពាណិជ្ជកម្ម ព្រមទាំងទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជីពន្ធដា ហើយគ្រប់ផលិតផល សុទ្ធតែមានស្តង់ដាត្រឹមត្រូវ ចេញពីក្រសួងពាណិជ្ជកម្ម ជាផលិតផលនាំមកពីប្រទេសប្រទេសថៃ ។ពេលនេះរាល់ តំណាងចែកចាយ Miss Cream Cambodia រឹតតែមានទំនុកចិត្ត ហ្នឹងភាពកក់ក្ដៅជឿជាក់បន្ថែមទៀត មកលើក្រុមហ៊ុន Miss Cream ដោយលែងមានការព្រួយបារម្មណ៍អ្វីទាំងអស់ ។
ជាក់ស្តែង ពេលនេះជំនួញរបស់កញ្ញាវយ័ក្មេងរូបនេះ ពិតជារលូនទៅមុខយ៉ាងល្អក្នុងរយៈពេលដ៏ខ្លីមួយ ដោយគ្រប់គ្រងដោយខ្លួននាងផ្ទាល់ ហើយផលិតផល MissCream ពេលនេះក៏កំពុងតែពេញនិយមខ្លាំងនៅលើទីផ្សារ ជាមួយនឹងតម្លៃសមរម្យ និងមានគុណភាពខ្ពស់ ។
គួររម្លឹកថា Miss Cream Cambodia ក៏បានឧបត្ថមធំ ដល់កម្មពិធីទិវាវប្បធម៌ ដែលរៀបចំឡើងដោយដឺប៉ាតេម៉ង់ គ្រប់គ្រងទេសចរណ៍ និងដឺប៉ាតេម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលប្រារព្ធឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ហើយម្ចាស់ជំនួញដ៏ជោគជ័យមួយនេះ ក៏បានឧបត្ថមផលិតផល Miss Cream ដល់ Mr &Miss culture ជាច្រើន ដល់ជយលាភីទាំង៦ ពិសេសបំផុត ដល់ជយលាភីលេខមួយ គឺដំណើរកំសាន្តជុំវិញប្រទេសថៃចំនួន៣ថ្ងៃ២យប់ផងដែរ ៕