(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,០៦១គ្រឿងរកឃើញល្មើសច្បាប់៤១៥គ្រឿង (ម៉ូតូ៦២ភាគរយ) អប់រំ២៦០គ្រឿង និងផាកពិន័យ១៥៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៦ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន១,៩៣០គ្រឿង អប់រំ១៤៩គ្រឿង និងផាកពិន័យចំនួន៥៩គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១១០,៣៩៦គ្រឿង រកឃើញយានយន្តល្មើស ១២,៥៨១គ្រឿង (ម៉ូតូ៦៨ភាគរយ) ក្នុងនោះអប់រំ៧,៥៣០គ្រឿង និងផាកពិន័យ៥,០៥១គ្រឿង (ម៉ូតូ៩៦ភាគរយ)៕