Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវបានដកចេញពីតំណែង តែងតាំងលោក អ៊ូច ភា ជំនួសវិញ

26-03-2018 18:22

(ភ្នំពេញ)៖ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវបានដកចេញពីតំណែង តែងតាំងលោក អ៊ូច ភា ជំនួសវិញ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ ព្រះមហាក្សត្រនៃកម្ពុជា ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។

ព្រះរាជក្រឹត្យនេះ បានបណ្ជាក់យ៉ាងដូច្នេះ៖ មាត្រា១៖ ផ្ទេរភារកិច្ចលោក ឡាយ វណ្ណៈ ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់ទី៤ ពីអភិបាល នៃគណៈអភិបាលខេត្តតាកែវ ឱ្យមកបម្រើការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។ មាត្រា២៖ តែងតាំង លោក អ៊ូច ភា ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៦ អភិបាល នៃគណៈអភិបាលខេត្តតាកែវ។

សូមជំរាបថា គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ លោក ឡាយ វណ្ណៈ ឡាយ វណ្ណៈ កាន់តំណែងជាអភិបាលខេត្តតាកែវ បាន៤ឆ្នាំ ៩ថ្ងៃ។ ចំណែកលោក អ៊ូច ភា មុនតែងតាំងគឺជាអភិបាលរង ខេត្តតាកែវ។