(ភ្នំពេញ)៖ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នឹងចូលមកដល់ នៅអំឡុងជាង២សប្តាហ៍ខាងមុខនេះ។ ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំនេះ ក៏កាន់តែពិសេសជាងឆ្នាំមុនផងដែរ ជាពិសេស ការរៀបចំខ្លោងទ្វារឆ្នាំនេះ គឺកាន់តែប្លែកជាងឆ្នាំមុន ដោយមានចំណុចពិសេសចំនួន៨ផងដែរ។
បើយោងតាម Facebook ផ្លូវការរបស់ព្រឹត្តិការណ៍សង្រ្កាន្ត បានឲ្យដឹងថា ខ្លោងទ្វារសម្រាប់ព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ២០១៨ មានលក្ខណៈពិសេស៨ចំណុច ដូចតទៅ៖
*ទី១៖ ក្បាច់ត្របកឈូក (អង្គរ)
*ទី២៖ ក្បាច់ផ្កាច័ន ឫដកច័ន (អង្គរ)
*ទី៣៖ ក្បាច់ផ្កាច័ន ឫដកច័ន (អង្គរ)
*ទី៤៖ ក្បាច់ពងត្រី
*ទី៥៖ កូនក្រឡឹងកំពូលពេជ្រ ឫកំពូលមិត
*ទី៦៖ ហោជាង ឫបាំងខ្លែង (ក្បាច់អង្គរ)
*ទី៧៖ ក្បាច់ចង្វាយអង្គរវង់ហៀន
*ទី៨៖ តោចុងស្លាបនៃខ្លោងទ្វារ (ក្បាច់អង្គរ)។
សូមជម្រាបជូនថា បើតាមការឲ្យដឹងពី លោក សុខ សប្បាយណា ប្រធានលេខាធិការដ្ឋាន ក្រុមប្រតិបត្តិ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឲ្យដឹងថា សង្ក្រាន្ដឆ្នាំនេះ នឹងមានការរៀបចំកម្មវិធីកម្សាន្ដពិសេសៗរហូតដល់៣៣មុខ រួមមានការលេងល្បែងកំសាន្ដនានាជាច្រើន ដើម្បីធ្វើឲ្យកម្មវិធីកាន់តែសប្បាយរីករាយ ហើយរំពឹងថា នឹងមានអ្នកចូលរួមច្រើនជាងរាល់ឆ្នាំផងដែរ៕