(ភ្នំពេញ)៖ ក្នុងចំណោមគ្រឿងផ្សំទាំងបួន សម្រាប់ផលិតស្រាបៀរកម្ពុជា ទឹកត្រូវបានប្រើប្រាស់ច្រើនជាងគេ ប៉ុន្តែទឹកដែលអាចយកមកផលិតជាស្រាបៀរបាន ត្រូវឆ្លងកាត់រោងចក្រ «Water Treatment Plant» ឬរោងចក្រផលិតទឹកស្អាតជាមុនសិន។
Water Treatment Plant ជាកន្លែងផលិតទឹកស្អាត ឬហៅរោងចក្រផលិតទឹកស្អាតក៏បាន ដែលល្អ, ស្អាត ដែលមានគុណភាព បើមិនបានសម្អាត មិនបានអីចឹង គឺធ្វើឲ្យទឹកមានមេរោគ មានក្លិនមិនល្អ មានរសជាតិមិនល្អ អញ្ចឹងធ្វើឲ្យការផលិតស្រាបៀររបស់ក្រុមហ៊ុប អត់មានគុណភាពទេ ហើយក៏គ្មានអនាម័យដែរ ។
ការសម្អាតទឹក ក្នុងរោងចក្រស្រាបៀរកម្ពុជា ឆ្លងកាត់បួនដំណាក់កាលធំៗ គឺឆ្លងកាត់ម៉ាស៊ីន Ultrafiltration ធ្វើការដកយកបាក់តេរី និងកករពីក្នុងទឹក, Active Carbon Filter ដកយកក្លិន ពណ៌ និងរសជាតិ, Reverse Osmosis ដកយកសារធាតុរ៉ែមួយចំនួន ដែលមិនសំខាន់ចេញ, និងប្រព័ន្ធ UV ដែលធ្វើការសម្លាប់មេរោគម្ដងទៀត មុននឹងបញ្ជូនទៅផលិតស្រាបៀរកម្ពុជាបាន។ ចំណែកទឹក ដែលយកមកផលិតស្រាបៀរកម្ពុជា គឺជាទឹកដែលផ្គត់ផ្គង់ដោយរដ្ឋករទឹកកម្ពុជា ។
លើសពីនោះ ទឹកដែលយកមកប្រើ គឺយកមកប្រើប្រាស់ពីខាងរដ្ឋករទឹក គឺទឹកហ្នឹងជាទឹកស្អាតហើយ អាចញ៉ាំបាន មិនចាំបាច់ដាំទេ ហើយរោងចក្រ ចង់បានទឹកដែលល្អជាងហ្នឹងទៀត ដែលលំដាប់ស្ដង់ដារអន្តរជាតិ។ អញ្ចឹងហើយយើងប្រើប្រព័ន្ធជាច្រើនដើម្បីផលិតទឹកស្អាតហ្នឹង។ បច្ចេកវិទ្យាផលិតទឹកស្អាតរបស់រោងចក្របៀរកម្ពុជា ត្រូវបាននាំចូលពីសហគន៍អឺរ៉ុប។ វាជាបច្ចេកវិទ្យាទំនើបចុងក្រោយ ដំណើរការដោយប្រព័ន្ធស្វ័យប្រវត្តិ លឿន រហ័យ ដែលអាចផលិតទឹកស្អាត មានគុណភាពខ្ពស់ ប្រកបដោយអនាម័យ រហូតដល់ ៤៨៥ម៉ែត្រគីបក្នុងមួយម៉ោង។
និយាយអំពី Water Treatment Plant បើធៀបនឹងបណ្ដាប្រទេសនៅអឺរ៉ុប យើងអាចថា ល្អជាងគេ ដោយសារអី ទឹកនៅកន្លែងនោះ ប្រើទឹកស្អាតស្រាប់ ហើយយកមកសម្អាតទៀត ប៉ុន្តែនៅបណ្ដាប្រទេសមួយចំនួន ដែលខ្សត់ទឹក គេអាចយកទឹកដែលចាក់ចោលហើយ គេយកមកសម្អាតច្រើនដង ដើម្បីមកប្រើ។ អាចថា ទឹករបស់ស្រាបៀរកម្ពុជា គឺល្អមែនទែន គឺយកទឹកស្អាតហើយ មកសម្អាតពីលើហ្នឹងទៀត ។
ក្រោយការផលិតទឹកស្អាត ម៉ាស៊ីនដ៏ទំនើប បានប្រើប្រាស់ទឹក ដែលមានសីតុណ្ហភាពរហូតដល់ ១០០អង្សាសេ ធ្វើការសម្លាប់មេរោគ ក្នុងប្រព័ន្ធផលិតទឹកស្អាត មុននឹងដំណើរផលិតទឹកស្អាតជាថ្មី។ ទន្ទឹមនឹងម៉ាស៊ីន អាចធ្វើការសម្អាតខ្លួនឯង ដោយស្វ័យប្រវត្តិនេះ បុគ្គលិកទាំងអស់ ដែលបម្រើការក្នុងរោងចក្រផលិតទឹកស្អាតរបស់រោងចក្រស្រាបៀរកម្ពុជា ក៏ចាំបាច់ត្រូវគោរពបទបញ្ជាអនាម័យ ដោយស្លៀកពាក់ឯកសណ្ឋានក្រុមហ៊ុន និងស្បែកជើងសុវត្ថិភាព ដើម្បីធានាបាននូវការផលិតទឹក ដ៏មានគុណភាពប្រកបដោយស្ដងដា យកមកផលិតស្រាបៀរកម្ពុជា៕