(ភ្នំពេញ)៖ ក្រុមហ៊ុន i-Qlick Marketing Co., Ltd. បានរួមសហការជាមួយ Canon Image Square បានរៀបចំសិក្ខាសាលាមួយ ស្ដីអំពីក្លឹបអ្នកថតរូប ដើម្បីលើកកម្ពស់លើវិស័យ ថតរូប នៅកម្ពុជាឲ្យល្អប្រសើរឡើង ដែលបានរៀបចំធ្វើឡើងនៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ភ្នំពេញ (CKCC) នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

កម្មវិធីនេះ មានការចូលរួមយ៉ាងច្រើនកុះករ ពីក្រុមសមាជិកអ្នកចូលចិត្តវិស័យថតរូបរបស់ Canon ចំនួន៤៥០នាក់ ដោយឥតគិតថ្លៃ។ ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីលើកកម្ពស់ ដល់អ្នកដែលស្រលាញ់ពេញចិត្ត លើវិស័យថតរូប និងទទួលបានរូបភាពដ៏ស្រស់ស្អាត ជាមួយនឹងបច្ចេកទេសនៃការថតរូបដ៏អស្ចារ្យពី Canon។

អ្វីដែលអស្ចារ្យជាងនេះទៅទៀត សិក្ខាសាលានេះបាននាំមកជូននូវបទពិសោធន៍ល្អៗ ចំណេះដឹងថ្មីៗ បច្ចេកទេសទំនើបៗ ដោយការប្រើប្រាស់ពន្លឺក្នុងការថតរូប នៅក្នុង Studio និង នៅខាងក្រៅ Studio ការថតរូបដែលមានផ្ទៃទំហំធំ ថតរូបព្រិលពីក្រោយ និងការថតរូបតាមជំនាញផ្សេងៗទៀត។

ការចែករំលែក នៃបទចំណោះវិជ្ជានេះ ផ្តល់ជូនដោយអ្នកជំនាញអាជីព មកពីប្រទេស សិង្ហបុរី គឺលោក Tristom Yeo ជនជាតិសិង្ហបុរី។ លោក Tristom Yeo ជាអ្នកជំនាញថតរូបមួយរូប ដែលត្រូវបានគេទទួលស្គាល់ថា ជាអ្នកថតរូបដែលមានស្នាដៃដ៏ល្អបំផុត ប្រចាំទស្សវត្សន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍។

ដោយសារការខិតខំប្រឹងប្រែង ឥតឈប់ឈរលើវិស័យនេះ លោក Triston ត្រូវបានទទួលស្គាល់ ជាអនុបណ្ឌិតសមាជិកក្នុងសមាគមថតរូប នៃចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្នលោក Triston ធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន Canon ក្នុងការផ្តល់នូវបទពិសោធន៍នៃការថតរូប និងជាសាស្រ្តាចារ្យមួយរូបក្នុង Canon Image Square នៅប្រទេសសិង្ហបុរីផងដែរ។
លោក Tristom Yeo មានជំនាញស្ទើរតែគ្រប់ផ្នែកក្នុងវិស័យថតរូប ដូចជា Landscape, Commercial, Using Light, Studio & Outdoor Shooting។

គួររំលឹកផងដែរ លោក Kevin Chua, Regional Manager, Marketing Mass Media នៃក្រុមហ៊ុន i-Qlick Marketing Co., Ltd បានថ្លែងនៅក្នុងសិក្ខាសាលានេះថា «វាជាឱកាស យ៉ាងល្អក្រៃលែង និងជាក្តីសោមនស្សរីករាយបំផុត ដែល i-Qlick Marketing Co., Ltd សហការជាមួយ Canon Image Square រៀបចំសិក្ខាសាលា នេះឡើង ក្នុងទស្សនៈវិស័យ បង្កើនវប្បធម៌ នៃការថតរូបក្នុងប្រទេសកម្ពុជា។

លោកបានបន្ដទៀតថា សិក្ខាសាលាមួយនេះ ធ្វើឡើងដើម្បីផ្តល់ជូនអ្នកមានចំណាប់អារម្មណ៍ ក្នុងការថតរូបគ្រប់ផ្នែកទាំងអស់ ដែលបានចូលរួម មិនត្រឹមតែអ្នកចេះថតរូបនោះទេ អ្នកដែលមិនមានកាមេរ៉ា តែស្រលាញ់ផ្នែកថតរូប ក៏អាចចូលរួមក្នុងសិក្ខាសាលាមួយនេះបានដែរ ដើម្បីទទួលបាននូវចំណេះដឹង និងការបង្ហាញពីវិធីនៃការថតរូប បែបសាមញ្ញតែទទួលបានរូបភាពកាន់តែស្រស់ស្អាត។

សម្រាប់ក្រុមហ៊ុន i-Qlick Marketing Co., Ltd តែងតែខ្វល់ពីអតិថិជន នឹងបង្រៀនពីការប្រើប្រាស់កាមេរ៉ា ក្នុងការថតរូបដើម្បីទទួលបាននូវរូបភាពយ៉ាងស្រស់ស្អាតពី Canon តាមរយៈសិក្ខាសាលារបស់ក្រុមហ៊ុនដោយឥតគិតថ្លៃ។ ជាពិសេសទៅទៀត នៅក្នុងសិក្ខាសាលានេះផងដែរ អ្នកចូលរួមទាំងអស់អាចមានឱកាស ទទួលការបណ្តុះបណ្តាលពី ការរៀនថតរូបដោយផ្ទាល់ នៅក្នុង Q-Studio នាថ្ងៃអាទិត្យទី២៥ ខែមីនា ឆ្នាំ២០១៨ ចំនួន២០នាក់។

សម្រាប់វគ្គសិក្សាពិសេសនេះ អ្នកដែលចូលរួមអាចប្រើប្រាស់បច្ចេកទេសថត ដោយប្រើពន្លឺក្នុង Q-Studio សម្រាប់ការអនុវត្តន៍ផ្ទាល់ ដែលមានបំពាក់ឧបករណ៍យ៉ាងពេញលេញ។ លើសពីនេះទៅទៀត ក្រុមហ៊ុន i-Qlick Marketing Co., Ltd ក៏មានគម្រោងក្នុងការបើកថ្នាក់បណ្ដុះបណ្ដាល លើវិស័យថតរូបនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរ i-Qlick Marketing Co., Ltd គឺជាក្រុមហ៊ុនតំណាងចែកចាយផ្តាច់មុខ លើផលិតផលCanon ប្រចាំប្រទេសកម្ពុជា។

ក្រុមហ៊ុន i-Qlick Marketing Co., Ltd សូមជម្រាបជូនដំណឹង ដល់អ្នកដែលគាំទ្រដល់ កាមេរ៉ាCanon ទាំងអស់ឲ្យបានជ្រាបថា លោកអ្នកអាចមានឱកាសទទួល បានការសាកល្បង ដោយផ្ទាល់ជាមួយ Camara និងការលក់បញ្ចុះតម្លៃពិសេស សម្រាប់ម៉ូឌែលមួយចំនួន ក្នុងរយៈពេល ៧ថ្ងៃ ដែលការបញ្ចុះតម្លៃនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។ ដូច្នេះសម្រាប់អ្នកដែលមានបំណងក្នុងការជាវ កាមេរ៉ា Canon អាចរួសរួនឡើងសំរាប់ឱកាសដ៏ល្អមួយនេះ៕