(ភ្នំពេញ)៖ ដើម្បីបង្កើតការប្រកួតមួយសម្រាប់និស្សិត នាថ្មីៗនេះ ក្រុមហ៊ុន ហ្គេតប៊ី បានសហការជាមួយសាកលវិទ្យាល័យកម្ពុជា បានបង្កើត នូវវគ្គបណ្តុះបណ្តាល Merchandising ស្តីពីការរៀបផលិតផលលើធ្នើតាមទីផ្សារ និងយុទ្ធសាស្រ្តក្នុងការលក់ផលិតផលដល់សិស្ស និស្សិតជាដើម។
មិនតែប៉ុណ្ណោះ ដើម្បីផ្តល់ឱកាសឲ្យសិស្សិ និស្សិត បានអនុវត្តដោយផ្ទាល់ ក្រុមហ៊ុន ហ្គេតប៊ី ក៏បានបង្កើតការប្រកួតរៀបផលិតផល លើធ្នើយ៉ាងណា ដើម្បីឲ្យមានភាពទាក់ទាញ ការទទួលការកម្មង់ទិញពីដេប៉ូចែកចាយ និងយុទ្ធសាស្រ្តក្នុង ការលក់ផលិតផល។ តែងយកចិត្តទុកដាក់ ផ្តល់ឱកាស និងចែករំលែកបទពិសោធន៍ល្អៗ ដល់យុវជន និងសិស្ស និស្សិតនៅតាមសាកលវិទ្យាល័យនានា ដោយរំពឹងថានឹងក្លាយទៅជាទុនមួយដ៏សំខាន់ សម្រាប់សិស្សិ និស្សិតយកទៅអនុវត្តនៅពេលចូលបម្រើការងារនៅតាមក្រុមហ៊ុននានា។
ការប្រកួតប្រជែងនេះ បានដំណើរការនៅតាមទីផ្សារនានា ក្នុងរាជធានីភ្នំពេញ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីដេប៉ូចែកចាយទាំងអស់ដោយ ពួកគាត់បានកម្មង់ទិញផលិតផលយ៉ាងច្រើនពីសិស្សនិស្សិត នេះជាភាពជោគជ័យនិងលទ្ឋផលពីការអនុវត្តជាក់ស្តែងរបស់សិស្សនិស្សិត។ ពីមួយឆ្នាំទៅមួយឆ្នាំកម្មវិធីនេះ កាន់តែទទួលបានការគាំទ្រពីសិស្ស និស្សិត និងសកលវិទ្យាល័យនានា ដោយមានកំណើនសិស្ស ចូលរួមកាន់តែច្រើន។
ក្រោយបញ្ចប់ការប្រកួត ក្រុមហ៊ុនក៏បានប្រគល់វិញ្ញាប័ណ្ណបត្រ ប្រាក់រង្វាន់ និងកាដូរផលិតផលជាច្រើន ដើម្បីជាការលើកទឹកចិត្តដល់សិស្សិ និស្សិតថែមទៀតផង៕