(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់មានមនុស្សចំនួន៧នាក់ បានស្លាប់ និងរងរបួសធ្ងន់ នៅក្នុងករណីគ្រោះចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយរវាងរថយន្ត HIGHLANDER ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បុកជាមួយរថយន្ត Camry ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ 2A-0286។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១០៖១៥នាទីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ នៅចំណុចលើផ្លូវជាតិ៥៨ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

បើតាមមន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មនុស្សទាំង៧នាក់ ក្នុងនោះមានមនុស្សចំនួន៣នាក់ (មនុស្សស្រី ចាស់ ២នាក់) បានស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន៤នាក់ទៀត (មនុស្សប្រុសចាស់ ០៣នាក់ ក្មេង០១ប្រុស) បានរងរបួសធ្ងន់។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បច្ចុប្បន្នកម្លាំងជំនាញបានធ្វើវាស់វែង បញ្ជូនទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕