(ភ្នំពេញ)៖ FINZociety Cambodia ដែលជាអ្នកជំនាញរៀបចំកម្មវិធីកម្សាន្ត លំដាប់អន្តរជាតិ បាននាំមកជូននូវកម្មវិធី «Water Sensation Phnom Penh 2018» ដ៏អសា្ចរ្យ ហើយក៏ជាកម្មវិធីប្រគំតន្រ្តីក្រោមដំណក់ទឹក លើកដំបូងគេបង្អស់ នៅ​ក្នុងប្រទេសកម្ពុជា។

កម្មវិធីនេះកាន់តែថ្មី ហើយប្លែក ដោយមានការចូលរួមពីកំពូល DJs ទាំងក្នុង និងក្រៅប្រទេសជុំវិញពិភពលោក រួមមាន ប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម បង់ក្លាដែស អង់គ្លេស ហូឡង់ និងកូរ៉េខាងត្បូង ដែលចូលខ្លួនមកអង្រួនកម្មវិធីដ៏អសា្ចរ្យមួយនេះ ឲ្យកាន់តែកក្រើក ហើយសប្បាយរីករាយ ជាមួយ​នឹងការលេងបាញ់ទឹកកម្សាន្ត។

សូមចូលរួមទាំងអស់គ្នា​ ឲ្យបានច្រើនកុះករ ដើម្បីរាំលេងកម្សាន្តសប្បាយ​តាមចង្វាក់ភ្លេង ញាក់កន្រ្តាក់អាម្មណ៍ក្រោមតំណក់ទឹក និងរីករាយ ជាមួយការ MIX ភ្លេងរបស់ DJs ល្បីៗ ក្នុងរាត្រីដ៏អសា្ចរ្យ។ កុំភ្លេចណា! ព្រឹត្តិការណ៍ប្រគំតន្រ្តី «Water Sensation Phnom Penh 2018» នៅថៃទី ៦-៧ និង ៨ ខែមេសា ឆ្នាំ២០១៨ នឹងចាប់ផ្តើមពីម៉ោង ៥៖០០នាទី​ល្ងាចដល់ ម៉ោង ១២៖០០ យប់នាទី នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។

សូមបញ្ជាក់ថា កម្មវិធីនេះចូលរួម ឧបត្ថមដោយ JINRO, HONDA, Malee, SINGHA BEER, PTT, Royal Penh Hospital, Dutch Mill, JC Airline, TUR BUSTA MAX, DREAM KEY , BATHIC COMMA, PI PAY​៕