(ភ្នំពេញ)៖ ស្របៀរ លីអូ បានប្រគល់រង្វាន់ជាច្រើនជាចំណងដៃសុភមង្គលជូនដល់គូស្វាមីភរិយាថ្មី ចំនួន៤៥គូ ដែលបានឈ្នះរង្វាន់ ពីកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍របស់ ស្រាបៀរ លីអូ សម្រាប់ការចាប់រង្វាន់លើកទី១ ក្នុងឆ្នាំ២០១៨ នៅក្នុងការប្រគំតន្រ្តី “A1 Concert” របស់ស្ថានីយទូរទស្សន៍ MYTV ដោយប្រព្រឹត្តទៅ ចំនួនពីរសប្តាហ៍ជាប់គ្នាគឺ វគ្គទី១ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ហើយនឹង វគ្គទី២ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ។

គូស្វាមីភរិយាថ្មីចំនួន៣គូ បានឈ្នះរង្វាន់ធំម៉ូតូ SCOOPY i និង១៧គូបានឈ្នះបន្តោង ខ្សែកមាស៥ជី ខណៈដែល២៥ គូផ្សេងទៀតបានឈ្នះបន្តោងខ្សែកមាស ២ជី ដែល ពួកគាត់បានមកពីទូទាំងប្រទេស មានរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។

គូស្វាមីភរិយាថ្មីមួយគូ លោក អែម បូណាតនិង លោកស្រី យឹម ខ្មៅ មកពី ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលជាម្ចាស់រង្វាន់ម៉ូតូ SCOOPY i បានឲ្យដឹងថា 《យើងទាំងពីរ នាក់ពិតជារំភើបភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឮគេប្រកាសឈ្មោះរបស់ខ្លួនក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងកាលពីថ្ងៃទី១១ ខែ កុម្ភៈ កន្លងទៅ។ នេះជាចំណងដៃដ៏អស្ចារ្យ បំផុត សម្រាប់ពួកយើង》

លោក ព្រាប សុវណ្ណ ប្រធានគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន ស្រាបៀរ លីអូ បាន ថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ថា 《ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងមានកម្មវិធីចំណង ដៃសុភមង្គលអាពាហ៍ពិពាហ៍ ដើម្បីជាកិច្ចថ្លែងអំណរគុណដល់ អតិថិជនដ៏មានតម្លៃ របស់យើង ដែលបានជ្រើសរើសស្រាបៀរលីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ហើយ យើងក៏សង្ឃឹមថាអតិថិជននៅតែបន្តគាំទ្រស្រាបៀរ លីអូ ដើម្បីញ៉ាំងឲ្យកម្មវិធីមង្គលការកាន់តែមានភាពសប្បាយរីករាយ》

នេះជាការចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃ សុភមង្គលអាពាហ៍ពិពាហ៍ឆ្នាំ ២០១៨ នេះ។

សូមជាវ ស្រាបៀរ លីអូ សម្រាប់ទទួលភ្ញៀវ ក្នុងពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះនៅមានរង្វាន់ដ៏អស្ចារ្យជាច្រើនទៀត កំពុងរង់ចាំលោកអ្នក។

ស្រាបៀរលីអូ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់កម្មវិធីពិធីអាពាហ៍ពិពាហ៍ របស់លោកអ្នក។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ លីអូ សម្រាប់ថ្ងៃពិសេសរបស់លោក អ្នក ដើម្បីទទួលបានចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ដ៏អស្ចារ្យពីស្រាបៀរ លីអូ ។

ស្រាបៀរ លីអូ ភាពរីករាយដែលអ្នកចង់បាន!