(ត្បូងឃ្មុំ)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលចុះជួយឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ បានរៀបចំវេទិកាសាធារណៈ ដើម្បីចង់ដឹងពីការេស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋជិត៣០០នាក់ នៅភូមិចំនួន៥ (ភូមិសុវណ្ណគម ភូមិមនោបូ និងភូមិគោគល្វៀងឃុំ ភូមិស្តុកសម្បត្តិ និងភូមិអំពុកឃុំ) នៅឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃុំ។
ចំពោះសកម្មភាពនៅក្នុងភូមិសុវណ្ណគម ភូមិមនោបូ និងគោគល្វៀងឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃុំ រៀបចំឡើង ដោយមានការចូលរួមនៅ លោក តូច ចាន់នី ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយឃុំកណ្តោលជ្រុំ និងលោកស្រីញ៉េប សុភាព ប្រធានក្តាប់រួមទាំង៣ភូមិ នឹងក្រុមការងារបានដោះស្រាយជូនប្រជាពលរដ្ឋ លើបញ្ហាចាក់ដីជួសជុលផ្លូវនៅភូមិមនោប៊ូ, ឈូសឆាយដីផ្លូវនៅភូមិសុវណ្ណគមន៍, ធ្វើអណ្តូងទឹកនៅភូមិគោកល្វៀង, សម្លៀកបំពាក់ប្រជាការពារភូមិគោកល្វៀង។ ជាមួយគ្នានោះ ក្រុមការងារបានរៀបចំអាហារថ្ងៃត្រង់ជាមួយបងប្អូនទាំង១៧០នាក់ផងដែរ។
ចំណែក នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែមីនា ឆ្នាំ២០១៨ ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បានបន្តរៀបចំវេទិកាសាធារណៈដើម្បីចង់ដឹងពីការេស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិស្តុកសម្បត្តិ និងអំពុកឃុំ កណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃុំ ដោយមានការចូលរួមពីលោក តូច ចាន់នី ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយឃុំកណ្តោលជ្រុំ និង លោក ឈាង បាក់ អនុរដ្ឋលេខាធិការ និងព្រះគ្រូចៅអធិការវត្តកណ្តោលជ្រុំ។
ជាមួយគ្នានោះ ក្រុមការងារបានដោះស្រាយជូនប្រជាពលរដ្ឋ ដូចជា ដាក់លូ និងឈូសផ្លូវប្រវែង ៩០០ម៉ែត្រ,ឧបត្ថម្ភឯកសណ្ឋានប្រជាការពារ ៣០កំផ្លេ និងផ្តល់ជំនួយជូនគ្រួសារក្រីក្រ ២គ្រួសារ ដោយ១គ្រួសារ ទទួលបាន អង្ករ ១បាវ,ថវិកា១០០០០០រៀល និងសម្ភារៈប្រើប្រាស់១ឈុត សិក្សាលើគម្រោងរបាំងបង្វែរទឹកភ្លៀង និងផ្លូវប្រវែង ៥០០ម៉ែត្រក្នុងភូមិស្តុកសម្បត្តិផងដែរ៕