(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក មិនបណ្ដាលឲ្យមានមនុស្សស្លាប់ទេ មានតែអ្នករងរបួសធ្ងន់ចំនួន៨នាក់ និងរងរបួសស្រាលចំនួន២នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦គ្រឿង, រថយន្ដតូច៣គ្រឿង និងកង់១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានមិនប្រកាន់ស្ដាំ, ប្រជែង, កត្តាយានយន្ដ និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថារយៈពេល២៥ថ្ងៃ ខែមីនា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន២២១លើក បណ្ដាលឲ្យមនុស្សស្លាប់​ចំនួន១២៣នាក់ រងរបួសស្រាលចំនួន១៤៥នាក់ និងរបួសធ្ងន់ចំនួន២២១នាក់៕