(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៩៦០ គ្រឿងរកឃើញល្មើសច្បាប់៥១៣គ្រឿង (ម៉ូតូ៤៣ភាគរយ) អប់រំ៣២៧គ្រឿង និងផាកពិន័យ១៨៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៥ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន១,២២៩គ្រឿង អប់រំ៩៨គ្រឿង និងផាកពិន័យចំនួន៧១គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៥៩២គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១០៧,៣៣៥គ្រឿង រកឃើញយានយន្តល្មើស ១២,១៦៦(ម៉ូតូ៦៨ភាគរយ) ក្នុងនោះអប់រំ៧,២៧០គ្រឿង និងផាកពិន័យ៤,៨៩៦គ្រឿង
(ម៉ូតូ៩៦ភាគរយ)៕