(ភ្នំពេញ)៖ ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ អង្គភាពព័ត៌មាន Fresh News យើងខ្ញុំ សូមលើកយកគតិបណ្ឌិតពិសេសៗចំនួន១០ថ្មីទៀត មកបង្ហាញជូនមិត្តអ្នកអានគ្រាន់បង្កើនចំណេះដឹងក្នុងអាត្មា ដែលយើងខ្ញុំខិតខំសម្រឹតសម្រាំងពីសៀវភៅល្អៗមួយចំនួន មានរៀបរាប់ពីទស្សនវិជ្ជា និងគតិបណ្ឌិតរបស់បុគ្គលល្បីៗ សាស្ត្រាចារ្យ និងទស្សនវិទូល្បីៗជុំវិញពិភពលោក មានជនជាតិអាមេរិក អង់គ្លេស ក្រិចបុរាណ អាឡឺម៉ង់ ចិនបុរាណជាដើម។
គតិបណ្ឌិតថ្មីសន្លាងទាំងនោះ រួមមាន៖
១៖ «អ្វីដែលមនុស្សសន្មត់ច្បាស់លាស់ និងជឿជាក់ហើយ វានឹងសម្រេចបានជាក់ជាមិនខាន»។ អ្នកនិពន្ធសញ្ជាតិអាមេរិក ណាប៉ូឡេអុង ហ៊ីល (១៨៨៣-១៩៧០)។
២៖ «ប្រសិនបើអ្នកមិនបោះបង់ មិនកេងប្រវ័ញ្ច ហើយមិនរត់ទៅផ្ទះនៅពេលជួបបញ្ហាទេ នោះអ្នកនឹងស្គាល់ពាក្យតែមួយគត់ គឺឈ្នះ»។ តារាសម្ដែងអាមេរិកាំង ហ្សេឡៃ ឡង (១៩៤៩-បច្ចុប្បន្ន)។
៣៖ «សកម្មភាព គឺជាមូលដ្ឋានគ្រឹះនៃគន្លឹះដើរទៅកាន់ភាពជោគជ័យ»។ អ្នកជំនួញជនជាតិអាមេរិក អានតូនី រ៉ូប៊ីនស៍ (១៩៦០-បច្ចុប្បន្ន)។
៤៖ «ពាក្យចុះចាញ់គ្មាននៅក្នុងវចនានុក្រមរបស់អ្នកជោគជ័យទេ»។
៥៖ «អាថ៌កំបាំងនៃភាពជោគជ័យ គឺការត្រៀមខ្លួនឲ្យបានរួចរាល់មុនពេលឱកាសមកដល់»។ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ប៊ិនចាមិន ឌីស្រាអែលី (១៨០៤-១៨៨១)។
៦៖ «បើសិនចង់ធ្វើកិច្ចការធំ ត្រូវទ្រាំនឹងអ្វីដែលមនុស្សធម្មតាមិនអាចទ្រាំបាន»។ ស្ដេចត្រាញ់ ឆាវ ឆាវ។
៧៖ «អ្នកត្រូវតែយកឈ្នះគំនិតរបស់ខ្លួនសិន មុននឹងយកឈ្នះរឿងរ៉ាវគ្រប់យ៉ាងក្នុងជីវិត»។ សាស្ត្រាចារ្យគីមីវិទ្យាអាមេរិក (១៨២២-១៨៦៦)។
៨៖ «ដើម្បីផ្លាស់ប្ដូរពិភពលោកបាន ដំបូងត្រូវផ្លាស់ប្ដូរខ្លួនឯងជាមុនសិន»។ ទស្សនវិទូក្រិចបុរាណ សូក្រាត (៤៧០-៣៩៩ មុនគ.ស)។
៩៖ «គ្មានន័យអ្វីឡើយ បើគ្រាន់តែនិយាយ»។ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស វីនស្តុន ឆឺចឈីល (១៨៧៤-១៩៦៥)។
១០៖ «នៅពាក់កណ្ដាលបញ្ហា តែងមានឱកាសនៅជាមួយ»។ ទស្សនវិទូអាឡឺម៉ង់ អាល់បឺត អាញស្ដាញ (១៨៧៩-១៩៥៥)៕