(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន ជំរុញឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ ពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដោយកត្តាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងពេលប្រទេសកម្ពុជា គឺជារឿងដែលសំខាន់បំផុតនៅក្នុងពេលបច្ចុប្បន្ន ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងតែយកចិត្ដទុកដាក់បំផុតនៅលើបញ្ហានេះ។
ការថ្លែងបែបនេះ របស់លោកអភិបាលខេត្តកំពង់ចាម ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅសាលាធម្មសភា និងសមិទ្ធិផលនានា នៅវត្តរដ្ឋមាលា ហៅវត្តជាលាចចារ ស្ថិតនៅភូមិជាលាឃុំជាលា ស្រុកបាធាយ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ផងដែរថា បញ្ហាគ្រោះថ្នាក់ចរាចរកំពុងកើតឡើងនៅក្នុងខេត្តកំពង់ចាមក្នុងបណ្ដាស្រុកនានា ដោយឡែកនាពេលកន្លងទៅ នៅក្នុងស្រុកបាធាយ បញ្ហាគ្រោះថ្នាក់ចរាចរមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ជាងបណ្ដាស្រុកផ្សេងៗ នេះដោយសារតែការបើកបររបស់ពួកគាត់ មិនមានការប្រុងប្រយ័ត្ន បើកបរហួសល្បឿនកំណត់ បើកបរដោយភាពស្រវឹង និងកត្តាជាច្រើនទៀត៕