(ស្វាយរៀង)៖ ជាតំណាងលោក ឌី វិជ្ជា ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយក្រុងស្វាយរៀង, លោក កែរ រដ្ឋា អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយក្រុងស្វាយរៀង និងជាប្រធាន ក្រុមការងារ ចុះជួយសង្កាត់ស្វាយរៀង នាព្រឹកថ្ងៃ២៥ ខែមីនា ឆ្នាំ២០១៨នេះ បានចុះសំណេះសំណាលសួរសុខទុក្ខ មេគ្រួសារគណបក្សប្រជាជនកម្ពុជា ចំនួន២៥០គ្រួសារ នៅក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង។
ពិធីសំណេះសំណាល និងសួរសុខទុក្ខនេះ មានការចូលរួមពីសមាជិក ក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់ស្វាយរៀង គណកម្មាធិការគណបក្សសង្កាត់ និងសាខាបក្សភូមិទាំង៧ ក្នុងសង្កាត់ស្វាយរៀង។
លោក កែរ រដ្ឋា បានលើកឡើង អំពីសភាពការណ៍នយោបាយបច្ចុប្បន្ន អំពីអំពើក្បត់ជាតិរបស់ កឹម សុខា និង សម រង្ស៊ី ដែលឃុបឃឹតជាមួយបរទេស ប្រឆាំងនឹងរាជរដ្ឋាភិបាល ស្របច្បាប់ ការកាត់ទឹកដីឱ្យបរទេស ដែលជាមូលហេតុនៃការរំលាយបក្សសង្គ្រោះជាតិ ។
លោក កែរ រដ្ឋា បន្ដថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមិទ្ធិផលសម្រេចបានយ៉ាងច្រើនសន្ធឹកសន្ធាប់នាពេលកន្លងមក។
លោកថា ក្នុងឆ្នាំ២០១៨នេះ ប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ ត្រូវបានតម្លើង។ ការទទួលបាននូវសេវាថែទាំសុខភាព ដោយមិនគិតថ្លៃ ទាំងកម្មករ ក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ កីឡាករ ក្រុមប្រឹក្សាឃុំសង្កាត់ មេភូមិ ជំនួយការភូមិ មន្ត្រីរាជការ ក្រុមដោះមីន -ល-។
ដោយឡែក ការកែប្រែមុខមាត់របស់ខេត្តស្វាយរៀង ក្រោមការដឹកនាំ របស់លោកស្រីបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមការងារ ចុះជួយខេត្តស្វាយរៀង និងលោក ម៉ែន វិបុល ប្រធានគណបក្សខេត្ត ធ្វើឲ្យខេត្តស្វាយរៀង រីកចម្រើនហួសពីការស្មាន។
លោក កែរ រដ្ឋា ស្នើសុំឲ្យសមាជិកទាំងអស់បន្តគាំទ្រ និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានអសនៈច្រើនលើសលុបក្នុងរដ្ឋសភា៕