(ភ្នំពេញ)៖ សពនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវដឹកតាមយន្តហោះពីទីក្រុងបាងកក ប្រទេសថៃ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យទី២៥ ខែមីនា ឆ្នាំ២០១៨នេះ។
បន្ទាប់ពីដឹកមកដល់ព្រលានយន្តហោះរួចហើយ សពនឹងត្រូវដង្ហែរយកទៅតម្កល់នៅគេហដ្ឋានរបស់នាយឧត្តមសេនីយ៍ ដោយរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី មុនពេលដង្ហែរយកទៅបូជានៅមុខវត្តបុទុមតី នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាពជន្មាយុ៧១ឆ្នាំ នៅម៉ោង៦៖៤៥នាទី ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨នេះ ដោយរោគាពាធ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ទីក្រុងបាងកក ប្រទេសថៃ។
នាយឧត្តមសេនីយ៍ ឯម សំអាន ក៏ជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ដែលបានកៀកស្នាជាមួយឥស្សរិយនយោបាយជាន់ខ្ពស់កម្ពុជាដ៏ទៃទៀត តស៊ូប្រយុទ្ធរំដោះជាតិពីរបបប្រល័យពូជសាសន៍ និងជាបន្ដបន្ទាប់ប្រឹងស្រោចស្រង់ និងអភិវឌ្ឍន៍ជាតិកម្ពុជា ពីស្ថានភាពដ៏សែនលំបាក ឆ្ពោះមករកវឌ្ឍនភាពមកដល់ពេលបច្ចុប្បន្ន៕
ខាងក្រោមនេះជាកម្មវិធីបុណ្យសព របស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ឯម សំអាន៖